ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន៦នាក់ មកស្រុកកំណើតវិញតាមច្រកអន្តរជាតិជាំសាង៉ាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីចូលកាប់ឈើគ្រញូង នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរដែលត្រូវអាជ្ញាធរថៃបញ្ជូនមកវិញរួមមានទី១-ឈ្មោះ ចេង ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរំលក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ចាប់ខ្លួនថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥, ទី២-ឈ្មោះ អួន ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៣-ឈ្មោះ វ័ន្ត ឡាន ភេទប្រុស អាយុ២៤ឆ្នាំ, ទី៤-ឈ្មោះ ឆៃ ឡាន់ ភេទប្រុស អាយុ២៤ឆ្នាំ, ទី៥-ឈ្មោះ វ័ន្ត ហន ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៦-ឈ្មោះ ដន ភឿន ភេទប្រុស អាយុ៣៧ឆ្នាំ ហើយនាក់ទាំង៥ រស់នៅភូមិអង្កាំផ្អែម ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចាប់ខ្លួនថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ជាប់គុកនៅខេត្តនគររាជសីម៉ា ប្រទេសថៃពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងក្នុងទឹកដីថៃចូលតាមច្រក ចំការគរ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ប្រជាពលរដ្ឋទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការអបរំហើយ បានអោយវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន ៕ ប៉ែន នួន