ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរាជធានីភ្នំពេញកោះហៅអាជ្ញាធរខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ប្រជុំបញ្ហាហាមមិនឲ្យរថយន្តធំចូលក្រុង

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាប្រឈមខ្លាំងរបស់រាជធានីភ្នំពេញសព្វថ្ងៃនេះគឺបញ្ហាកកស្ទះចរាចរណ៍ហើយ ដើម្បីដោះស្រាយបញ្ហានេះអោយបានប្រសើរឡើង អាជ្ញាធររាជធានីភ្នំពេញ តែងតែ រកគ្រប់វិធីសាស្រ្ត ដើម្បីដោះស្រាយក្នុងនោះមានទាំងវិធានការរៀបចំចិញ្ចើមផ្លូវ និងវិធានការចំពោះរថយន្តធំមិនអោយចូលក្រុង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះនូវតែដោះស្រាយមិនបានជោគជ័យនៅឡើយ ។

ដោយសារបញ្ហានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាបន្ទាន់ ជាមួយអាជ្ញាធរខណ្ឌ និងកម្លាំងសមត្ថកិច្ច នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកានព្វស័ក ព.ស ២៥៦១ បានបញ្ជាក់ថា៖ ចាប់ពីពេលនេះតទៅ អាជ្ញាធរខណ្ឌនីមួយៗត្រូវបិទទាំងស្រុង មិនឲ្យរថយន្ដធន់ធំ ចូលក្រុងទៀត ពិសេស រថយន្ដធន់ធំតទ្រុង មិនតែប៉ុណ្ណោះ អាជ្ញាធរខណ្ឌ ត្រូវចុះបិទ យានដ្ឋានអាជីវកម្ម កែច្នៃតទ្រុងរថយន្ដនៅតាមបណ្ដា ខណ្ឌនីមួយភ្លាម ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាធានីភ្នំពេញ បានបញ្ជាក់ថា៖ កាលពីឆ្នាំមុនរដ្ឋបាលរាជធានីភ្នំពេញក៏មាន វិធានការក្នុងការហាមរថយន្តធំមិនអោយចូលក្រុងផងដែរ។ ប៉ុន្តែវិធានការនេះនៅតែទទួលបរាជ័យដដែរជាដដែរ ហើយការបរាជ័យនោះត្រូវគេបានមើលឃើញថា ផ្តើមចេញកត្តាតែមួយគត់ នោះគឺបញ្ហាអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចយកលុយពីរថយន្តធំៗទាំងអស់នេះជាថ្នូរនៃការអនុញ្ញាតិអោយរថយន្តធំៗចូលក្រុងពេលថ្ងៃ ។ បើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់បញ្ឈប់ការយកលុយពីរថយន្តធំៗទាំងអស់នេះជាថ្នូរនៃការអនុញ្ញាតិអោយរថយន្តធំៗចូលក្រុងពេលថ្ងៃទៀត នោះការងារនេះនឹងទទួលបានជោគជ័យជាក់ជា មិនខាន ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំហាមឃាតរថយន្ដធន់ធំចូលក្រុងនេះ ស្របពេលដែល សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈនេះតទៅ គឺគ្មានវត្តមានឡានតទ្រុង លើដងផ្លូវទៀតឡើយ។ នៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្តនឹង ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ា ត្រូវបញ្ចូលព្រៃសទាំងអស់….!!! នរណាកាង ទោះឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់គ្នាដែរ។

សម្តេចតេជោ បានប្រមានបែបនេះ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសដែរសម្តេចតេជោហ៊ុន សែននាយក រដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាង សង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយ ទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ៕ សំរិត


ចែករំលែក៖