ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ PCX សាកកម្លាំងជាមួយ ហុងដាឌ្រីម ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រងចំណុចផ្លូវបេតុង ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ញ៉ា ភេទប្រុសជាម្ចាស់ម៉ូតូ PCX សេរី2017 ពណ៌(ស) អត់ស្លាក់លេខ (រងរបួសធ្ងន់) រស់នៅក្រុងប៉ោយប៉ែត បានជិះចេញពីបុរីហ្គោដឡាក់ ឋិតក្នុងភូមិកើតហេតុ ក្នុងដំណើរពីកើតទៅលិច ចំណែកបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ឈ្មោះ សឿន សុផល អាយុជាង២០ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ជិះម៉ូតូ Honda Dream ២០១៧ ពាក់ស្លាកលេខ1P.0557(មិនទាន់ស្គាល់ទីលំនៅ) ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុ បុរសឈ្មោះ ញ៉ា ម្ចាស់ម៉ូតូ PCXធ្វើដំណើរពីកើតទៅលិច ចំណែកបុរសម្នាក់ទៀតជិះម៉ូតូ Honda Dream ជិះក្នុងទិដៅពីត្បូងទៅជើង ល្បឿនលឿនទាំងអស់គ្នា ដល់ផ្លូវបំបែកចាប់ហ្រ្វាំងមិនទាន់ បុកគ្នាតែម្ដង ។

សមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែចុះអន្តរាគមន៏ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែដោយសភាពធ្ងន់ធ្ងរបានបញ្ជូនបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃវិញ ។ ចំណែកសពត្រូវប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យ តាមប្រពៃណី ។

វត្ថុតាងសមត្ថកិច្ចយកទៅទុកនៅអធិការរដ្ឋាននគបាលក្រុងប៉ោយប៉ែត ចាំដោះស្រាយពេលក្រោយ ៕ វណ្ណា


ចែករំលែក៖