ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ ខឹងនឹងប្រពន្ធថាជំពាក់លុយគេច្រើន លុះពេលយប់ក៏ចាកចេញពីផ្ទះទាំងកណ្ដាលអធ្រាត្រទៅចងកនឹងដើមឈើ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥នាទីព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ជនរងគ្រោះឈ្មោះ ជា សារិន ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនៅភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមការបំភ្លឺពីប្រពន្ធឈ្មោះ សាំង ខេង អាយុ ៦៣ឆ្នាំ បានបញ្ជាក់ថា កន្លងមក ប្តីរបស់គាត់មានជំងឺសរសៃប្រាសាទ(លេបថ្នាំរាល់ខែ)តែមិនជា កន្លងមកក៏រកចងកពីរ បីរលើកមកហើយ តែមុនពេលកើតហេតុពីថ្ងៃខឹងនិងប្រពន្ធថាជំពាក់លុយគេ ច្រើនលុះពេលយប់ក៏ចាក ចេញពីផ្ទះដោយមិនដឹងទៅណាលុះដល់ម៉ោងរំលងអធ្រាត្រ ពេលងើបបត់ជើងតូចមិនឃើញប្តីដេក ក៏បានទៅប្រាប់កូនប្រុសឈ្មោះ ហេង សុជាតិ ឲ្យជិះម៉ូតូទៅបបួលឈ្មោះ ហីម សារ៉េត ភេទប្រុស អាយុ ៣២ឆ្នាំ ជួយរក ឪពុកខ្លួនលុះជិះម៉ូតូទៅដល់ផ្លូវលំខាងក្រោយផ្ទះចំងាយ៣០០ម៉ែត្រ ក៏ប្រទះឃើញសាកសពឪពុកខ្លួនយកក្រម៉ាចងក និងដើមកាស្យាកំពស់ប្រហែល៦ម៉ែត្រខ្លួនក៏បានបកទៅប្រាប់ម្តាយនៅឯផ្ទះវិញថា ពុកចងកស្លាប់បាត់ហើយក៏ប្រកូក ប្រកាសប្រាប់បងប្អូនជិតខាងជួយមើល និងបានឡើងស្រាយយកសាកសពចុះដាក់រ៉ឺម៉ក់អូសយកមកផ្ទះ។
ព័ត៌មាននេះដឹងដល់លោកនាយប៉ុស្តិ៍ជ្រាប់ ទើបមន្រ្ដីជំនាញបានចុះដល់កន្លែងកើតហេតុបានសហការនឹងប៉ុស្តិ៍ ភូមិឃុំនិងគ្រួសារសពដើម្បីធ្វើកុសល្យវិច័យពុំឃើញមានស្លាកស្នាមអ្វីក្រៅពីកន្លែងចងករួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតមែន រួចក៏ប្រគល់សាសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី