ខេត្តកោះកុង៖ សេចក្តីរាយការជាបឋមបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីឃាតកម្ម ដែលតាមគេដឹងថា ប្តីបាញ់សម្លាប់ប្រពន្ធយ៉ាងសាហាវយង់ឃ្នងស្ថិតនៅក្នុងផ្ទះរបស់ខ្លួន។
ពាក់ព័ន្ធករណីនេះ ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា សង្ស័យជាករណីកំហឹងប្រច័ណ្ឌ ប្តីក៏បាញ់សម្លាប់ប្រពន្ធតែម្តង ។ ប៉ុន្តែទោះបីយ៉ាងណា គេនៅមិនទាន់ប្រាកដនៅឡើយទេ គឺមានតែសមត្ថកិច្ចប៉ុណ្ណោះ ទើបអាចដឹងថា ជាករណីអ្វីឲ្យប្រាកដនោះ ។
ក្រោយបាញ់ប្រហារនេះ បុរសជាប្តីបានគេចខ្លួនបាត់ស្រមោល ៕ ស សម