ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ពោធិ៍ពេញទៅដោយឈាមកកដាបខ្លួននៅលើថ្នល់ក្បែម៉ូតូ ត្រូវបានគេសង្ស័យជាករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគោយន្តដឹកឈើពីក្រោយពេលយប់ នៅគ្រាដែលសមត្តកិច្ចនគរបាលផ្នែកសណ្ដាប់ធ្នាប់ អសមត្តភាពបញ្ហាគោយន្តធ្វើចរាចរណ៍នៅពេលយប់ ។
ហេតុការណ៍ប្រទះឃើញសពបុរសម្នាក់រួមទាំងម៉ូតូ ១គ្រឿងផងខាងលើ កាលពីយប់ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូ ១ខ្សែ ស្ថិតក្នុងភូមិព្រៃរោង ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ពោធិ៍ពេញទៅដោយឈាមដាបកកនៅថ្នល់ក្បែម៉ូតូនោះ ឈ្មោះ វ៉ាន់ វៃ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ សាកសពពោធិ៍ពេញទៅដោយឈាមកកនៅលើថ្នល់ ហើយនៅក្បែសាកសពមានម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម គ្មានស្លាកលេខ។
ក្នុងរបាយការណ៍ដដែលបន្តទៀតថា សាកសពជនរងគ្រោះទំនងអាចធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់កន្លែងកើតហេតុក៍ជួបគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់បែបនេះតែម្តង ហើយគេអាចសន្ថិដ្ឋានបណ្ដាលមកពីបុកគោយន្តកន្រ្តៃដឹកឈើពីក្រោយ ប៉ុន្តែទោសជាយ៉ាងណាមុិញគោយន្តកន្រ្តៃបានគេចបាត់ស្រម៉ោលទៅហើយ។
គួររំលឹកផងដែរថា៖ បញ្ហាករណីគោយន្តកន្រ្តៃដឹកឥវ៉ាន់ក្ដីពិសេសដឹកឈើតែម្តង បើកបរនៅពេលយប់នេះបង្កការគ្រោះថ្នាក់ចរាចណ៍ច្រើនករណីពេកហើយ និយាយរួមរប់មិនអស់ហើយសនុម្សក៍ច្រើនផងដែរ មន្រ្តីនគរបាលផ្នែកសណ្ដាប់ធ្នាប់មិនទាន់មានចំណាត់មឺុងម៉ាត់នៅឡើយ៕ បឹុម ពិន