ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានបង្រ្កាបមុខសញ្ញាចោរឆក់មកពីភ្នំពេញ បានចំនួន៤នាក់ ដែលពួកគេបានមកធ្វេីសកម្មភាពឆក់សម្ភារជនបរទេស នៅខេត្តព្រះសីហនុ ។
ការបង្ក្រាបនេះ សមត្ថកិច្ចដេញដល់ចំណុចស្ពានឆេះអូរត្រេះចាស់សង្កាត់លេខ៤ ពួកវាបានទុកម៉ូតូចោល ហេីយរត់ចូលទៅពួនក្នុងទឹក និង ពួនក្នុងព្រៃ ទំរាំចាប់ខ្លួនពួកវាបាន២នាក់ ប្រេីពេលជាង៣ម៉ោង។ រីឯ២នាក់ទៀត ត្រូវនគរបាល ស្ទាក់ចាប់បាននៅតាមផ្លូវ។
ក្នុងកិច្ចប្រតិបត្តិការ ដេញតាមចាប់ក្រុមចោរឆក់នេះ បណ្ដាលឲ្យរងរបួសដល់កងកម្លាំងនគរបាលម្នាក់ និង ប្រជាពលរដ្ឋម្នាក់ផងដែរ ដោយការ ដេញបង្រ្កាបនោះ បណ្តាលឲ្យដួលម៉ូតូ។
បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ