នៅខណៈដែលការមកដល់នៃរថយន្តRolls-Royce ម៉ូដែលCullinan កាន់តែខិតចូលជិតនោះការរៀបចំតុបតែងចុងក្រោយកំពុងតែប្រព្រឹត្តទៅហើយនៅសប្ដាហ៍នេះក្រុមហ៊ុនរថយន្តRolls-Royce ផ្ដល់ឱកាសឲ្យបានឃើញនូវកន្លែងអង្គុយដ៏ល្អបំផុត។
លើសពីរថយន្តSUV ឬCrossover ឬរថយន្តសម្រាប់ជិះក្នុងផ្លូវលំបាកផ្សេងទៀតប៉ុន្តែរថយន្តRolls-Royce ម៉ូដែលCullinan នឹងក្លាយជារថយន្តដែលបើកបរដោយមិនបាច់ប្រឹងនិងទៅគ្រប់ទីកន្លែងដោយផ្ដល់នូវប្រណីតភាពគ្រប់ទិសទីដែលម្ចាស់របស់ខ្លួនចង់ធ្វើដំណើរទៅ។ប្រណីតភាពគ្មានដែនកំណត់បែបនេះនឹងត្រូវបានបង្កើនថែមទៀតតាមរយៈឈុតគ្រឿងបំពាក់ប្រណីតៗដែលមានតែអ្នករចនាម៉ូតសិប្បករនិងនិងវិចិត្រករនៅរោងចក្ររបស់រថយន្តRolls-Royce ប៉ុណ្ណោះដែលអាចនឹងស្មានដល់និងបង្កើតបាន។
គ្រឿងបំពាក់ប្រណីតពិតៗដំបូងគេណោះគឺកន្លែងអង្គុយទស្សនាទេសភាព (Viewing Suite) របស់រថយន្តRolls-Royce Cullinan។
កន្លែងអង្គុយរបស់រថយន្តRolls-Royce នេះត្រូវបានរចនានិងផលិតឡើងនៅរោងចក្ររបស់Rolls-Royce ក្នុងទីក្រុងGoodwood ហើយកន្លែងអង្គុយនេះនឹងមានដំណើរការដោយស្វ័យប្រវត្តិដោយគ្រាន់តែចុចលើប៊ូតុងមួយប៉ុណ្ណោះ។ពូកចំនួនពីរដែលបែរទៅក្រោយធ្វើពីស្បែកប្រណីតបំផុតនិងមានលក្ខណៈទំនើបទាន់សម័យស្រស់ស្អាតព្រមជាមួយនឹងតុដាក់ស្រាបង្ហាញខ្លួនសន្សឹមៗយ៉ាងសមសួនចេញពីផ្នែកខាងក្រោយរបស់រថយន្តCullinan។
ជាមួយនឹងកន្លែងអង្គុយប្រណីតនិងមានផាសុកភាពនេះហើយដែលម្ចាស់រថយន្តCullinan អាចគយគន់ទស្សនីយភាពដ៏ស្រស់ត្រកាលរបស់ពិភពលោកឬទស្សនាកម្មវិធីកីឡាឬមើលកូនៗរបស់ខ្លួចូលរួមក្នុងទិវាកីឡាក្នុងសាលារៀនរបស់គេ។
មិនថាអ្នកទៅទីណានោះទេកន្លែងអង្គុយគយគន់ទេសភាពរបស់រថយន្តRolls-Royce Cullinan ធានាថាជាពូកអង្គុយដ៏ល្អបំផុត។
នេះជាវិធីសាស្ត្រដំបូងគេហើយសម្រាប់ឧស្សាហកម្មយានយន្តក៏ដូចជាឧស្សាហកម្មផលិតផលប្រណីតហើយកើតចេញពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីរបៀបរបបរស់នៅនិងការរំពឹងទុករបស់អតិថិជនដែលយល់ដឹងបំផុតនៅក្នុងពិភពលោកគឺអតិថិជនរបស់រថយន្តRolls-Royce។
អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនរថយន្តRolls-Royce លោកTorsten Müller-Ötvös បានថ្លែងថា៖“ចាប់តាំងពីថ្ងៃដំបូងដែលយើងគិតឃើញអំពីរថយន្តCullinan យើងបានផ្ដោតលើការផ្ដល់នូវរថយន្តRolls-Royce ដែលមានភាពបរិសុទ្ធនិងប្រណីតពិតៗដល់អតិថិជនរបស់យើងតាមរយៈគ្រឿងបំពាក់ដ៏ស្រស់ត្រកាលនិងគួរឲ្យរំភើបនានា។សម្រស់របស់កន្លែងអង្គុយគយគន់ទេសភាពរបស់រថយន្តCullinan ដែលមានដំណើរការដោយពុំបាច់ប្រឹងផលិតឡើងដោយការផ្ចិតផ្ចង់ដោយបំពាក់ដោយស្បែកដែលប្រណីតបំផុតហើយស៊ីគ្នានឹងផ្ទៃខាងក្នុងរបស់រថយន្តCullinan ។ទាំងអស់នេះហើយដែលហាក់បីដូចជាការនាំយកគ្រឿងសង្ហារិមស្រស់ស្អាតទៅកាន់ទីកន្លែងឆ្ងាយៗបំផុតហើយទាំងអស់នេះសុទ្ធតែជាតឹកតាងបង្ហាញពីសមត្ថភាពគ្មានគូប្រៀបរបស់អ្នករចនាម៉ូតនិងសិប្បករផ្នែកច្នៃកុម្ម៉ង់បែបBespoke នៅឯរោងចក្ររថយន្តRolls-Royce។នេះជាផ្នែកមួយដ៏ស្រស់ស្អាតរបស់គ្រឿងសង្ហារិមហើយនេះជាកៅអីអង្គុយដែលល្អបំផុត”៕ វឌ្ឍនា