ភ្នំពេញ៖ មកទល់ពេលនេះមានរយះពេលជាង២សប្តាហ៍មកហើយ តាលាងហៅ(ហ៊ុន ប៊ុនធឿន)ប្រើគ្រឿងចក្រ ឡាន ដឹក ចាក់ខ្សាច់ចូលបឹងពោងពាង បំពងសំឡេងទាំងយប់ទាំងថ្ងៃ រំខានដល់ការរស់នៅ ការទទួលទានដំណេកដល់ប្រជាជនមូលដ្ឋានរាល់ថ្ងៃ ដោយគាត់មិនបានគិតពីម៉ោងធ្វើការឬម៉ោងប្រជាជនសម្រាកទទួលដំណេក ឫមន្ត្រីរាជការសម្រាកពីការងារសំងំគេងបន្តិចបន្តួចនោះទេ។
ករណីប្រើគ្រឿងចក្រ ឡាន ដឹក ចាក់ខ្សាច់ចូលបឹងពោងពាង បំពងសំឡេងទាំងយប់ទាំងថ្ងៃរំខានដល់ប្រជាជនភូមិទំនប់ និងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ អោយកម្លាំងចម្រុះចុះផ្អាកម្តងដែរកន្លងមក បានប្រហែលជិត២៤ម៉ោង រួចក៏តាលាង ហៅ(ហ៊ុន ប៊ុនធឿន) បន្តសកម្មភាពដឹកនិងបំពងសំឡេងកាន់តែខ្លាំងជាងមុនថែមទៀត។
បញ្ហានេះអង្គភាព គេហទំព័រ«នគរវត្ត»មិនអាចទាក់ទងបានទេពីលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភះ ឆ្នាំ២០១៨ ដើម្បីសុំការបំភ្លឺថាតើ តាលាង ហៅ(ហ៊ុន ប៊ុនធឿន)អាចមានសិទ្ធគ្រប់គ្រាន់ប្រើគ្រឿងចក្រ ឡាន ដឹក ចាក់ខ្សាច់ចូលបឹងពោងពាង បំពងសំឡេងទាំងយប់ទាំងថ្ងៃ រំខានដល់ការរស់នៅ ការទទួលទានដំណេកដល់ប្រជាជនមូលដ្ឋានរាល់ថ្ងៃជាសិទ្ធដោយស្របច្បាប់របស់គាត់ ធ្វើសកម្មភាពថ្មើណាក៏បានឬមួយយ៉ាង .?ដោយគ្មានលេខទូរស័ព្ទ។
ដោយឡែក លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានប្រាប់អង្គភាព គេហទំព័រ«នគរវត្ត»កន្លងទៅអោយដឹងថា៖ ករណីចាក់ខ្សាច់ចូលបឹងពោងពាយនេះ ដោយម្ចាស់សំអាងលើមានលិខិតអនុញ្ញាតចាស់ពីសាលារាជធានីភ្នំពេញ ប៉ុន្តែបើការប្រើគ្រឿងចក្រ ឡាន ដឹក ចាក់ខ្សាច់ចូលបឹងពោងពាង បំពងសំឡេងទាំងយប់ទាំងថ្ងៃ រំខានដល់ការរស់នៅ ការទទួលទានដំណេកដល់ប្រជាជនមូលដ្ឋាន ក៏ដូចជាមន្ត្រីរាជការស្រេចតែចិត្តគ្រប់ម៉ោងបែបនេះរាល់ថ្ងៃ លោកដាច់ខាតត្រូវតែហៅគាត់«តាលាង ហៅ(ហ៊ុន ប៊ុនធឿន)មកធ្វើកិច្ចសន្យាអោយបានត្រឹមត្រូវ ប្រយោជន៍ការពារនូវសិទ្ធរស់នៅរបស់ប្រជាជនក៏ដូចជាមន្ត្រីរាជការ សំខាន់ការទទួលទានដំណេក អោយពួកគាត់បានសម្រាកពីម៉ោងការងារ។
គួរំលឹកថា៖ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ដ៏វ័យក្មេងតាំងពីមកកាន់តំណែង រហូតទល់បច្ចុប្បន្នគឺលោកបានដាក់ចិត្ត ដាក់កាយបម្រើប្រជាជន យ៉ាងយកចិត្តទុកដាក់ជាមួយក្រុមការងារក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌ ទទួលបានគាំទ្រពីមជ្ឈដ្ឋានប្រជាជនក្នុងមូលដ្ឋាន ពិសេសបំពេញតួនាទីភារកិច្ច ធ្វើជាសេនាធិការអោយអាជ្ញាធរសាលារាជធានីភ្នំពេញ ប្រកបដោយការទទួលខុសត្រូវ។
លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ តែងដឹកនាំក្រុមការងារ កម្លាំងចម្រុះចុះរដ្ឋបាលតាមមូលដាន ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩យ៉ាងរួមមាន៖១- គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ ។ ២- គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ ។ ៣-គ្មានអំពើ អាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហឹង្សាក្នុងគ្រួសារ ។ ៤-គ្មានក្មេងទំនើង ។ ៥-គ្មានលេងល្បែង ស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។ ៦-គ្មានគ្រោះថ្នាក់ចរាចរណ៍ ។ ៧- គ្មានគ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។ ៨-មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្ត រាយ ប្រកបដោយប្រសិទ្ធិភាព ។ ៩-គ្មានការត្រួតពិនិត្យខុសច្បាប់។ ក៏ដូចជាចុះពិនិត្យការកសាងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធលូ បំផុសគំនិតដល់មន្ត្រីនិងប្រជាជន សម្អាត អនាម័យ ថែររក្សាសណ្តាប់ តាមដងផ្លូវតូច-ធំ និងលុបបំបាត់នូវសំណង់ខុសច្បាប់នេះជាដើម។
ទន្ទឹមនិងជោគជ័យលើការដឹកនាំប្រកបដោយសក្តានុពលនេះ ប្រជាជនក្នុងមូលដ្ឋានភូមិទំនប់ និងភូមិបាយ៉ាប សង្កាត់ភ្នំពេញ ក៏សំណូមពរអោយ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ជួយអោយក្រុមការងារចុះមកពិនិត្យជាក់ស្តែងផងពីសកម្មភាព តាលាង ហៅ(ហ៊ុន ប៊ុនធឿន)ប្រើគ្រឿងចក្រ ឡាន ដឹក ចាក់ខ្សាច់ចូលបឹងពោងពាង បំពងសំឡេងទាំងយប់ទាំងថ្ងៃ រំខានដល់ការរស់នៅ ការទទួលទានដំណេកដល់ប្រជាជនមូលដ្ឋានរាល់ថ្ងៃ។ ចាំបាច់គួរអោយគាត់(តាលាង)ទុកសិទ្ធដល់ការរស់នៅ ការទទួលទានដំណេក ដែលកំពុងប៉ះពាល់នូវការបំពងសំឡេងនេះផងប៉ះពាល់ប្រជាជន។ បើទោះជាគាត់សំអាងលើលិខិតអនុញ្ញាតចាស់ពីសាលារាជធានី តែសូមអោយតាលាងហៅ(ហ៊ុន ប៊ុនធឿន)យកច្បាប់និងសិទ្ធនេះមកប្រើសមស្របតាមការអនុញ្ញាត និងមិនប៉ះដល់សិទ្ធរស់នៅប្រជាជនផង។
ពាក់ព័ន្ធករណីនេះ អង្គភាព គេហទំព័រ«នគរវត្ត»មិនអាចទាក់ទងសុំការបំភ្លឺបានទេពីតាលាង ហៅ(ហ៊ុន ប៊ុនធឿន) នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភះ ឆ្នាំ២០១៨ ដើម្បីសុំការបំភ្លឺថាតើលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ របស់គាត់តាលាង ហៅ(ហ៊ុន ប៊ុនធឿន) មានសិទ្ធប្រើគ្រឿងចក្រ ឡាន ដឹក ចាក់ខ្សាច់ចូលបឹងពោងពាង បំពងសំឡេងទាំងយប់ទាំងថ្ងៃ ២៤ម៉ោងលើ២៤ម៉ោងឬមួយយ៉ាងណា ដោយទូរស័ព្ទចូលអត់មានអ្នកទទួល៕ សិលា+តុង សីហា