ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឲ្យស្លាប់២នាក់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ ក៏មានមនុស្សប្រុស ស្រី បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវ ស្រាប់តែមានរថយន្តកុងតឺន័របើកមកបុកពេញទំហឹង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្តុបកប់ស្រូវ ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទី ១ឈ្មោះ អៀម ម៉ៅ ភេទប្រុស អាយុ ១៩ ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះទី ២ឈ្មោះ សន ចន្ធូ ភេទស្រី អាយុ ១៨ ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅមន្ទុប់ជួលភូមិ សាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ(អ្នកទាំងពីរជាបងប្អូនជីដូនមួយនឹងគ្នា) ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គាត់ឃើញរថយន្តខាងលើបើកបរនៅលើផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បុកម៉ូតូម៉ាកសង់ 016 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1 DQ 5544 របស់ជនរងគ្រោះដែលកំពុងឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

បច្ចុប្បន្ន ម៉ូតូនិងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅស្នងកានគបាលរាជធានីភ្នំពេញ។ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖