ព័ត៌មានទាន់ហេតុការណ៍៖

ផឹក​ស៊ី​នៅ​ផ្ទះ​គេ​ហើយ ចាប់​ប្រពន្ធ​គេ​រំ​លោភ​ទៀត

ចែករំលែក៖

ខេត្ត​កណ្ដាល៖ ផឹក​ស៊ី​នៅ​ផ្ទះ​គេ​ហើយ ចាប់​ប្រពន្ធ​គេ​រំលោភ​ទៀត សំណាង​ល្អ​ប្ដី​​នាង​មក​ទាន់​ត្រូវ​ជាប់​ខ្នោះ។ ហេតុ​ការណ៍​បាន​កើត​ហេតុ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ២០​១​៨ វេលា​ម៉ោង​១៩ និង ០០នាទី ចំណុច​ក្នុ​ង​ផ្ទះ​ជន​រងគ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​ប្រា ឃ៉ំ​ព្រែក​ឬស្សី ស្រុក​ល្វា​ឯម ខេត្ត​កណ្ដាល ។

ជនរងគ្រោះ ឈ្មោះ ឈួន វាសនា ហៅពៅ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ កសិ​ករ​មា​​ន​ទីលំ​នៅ​ភូមិ ព្រែកប្រា ឃ៉ំព្រែកឬស្សី ស្រុ​ក​ល្វាឯម ខេត្តកណ្ដាល ។ ចំណែក​ជន​ស​ង្ស័យ ឈ្មោះ សុខ សូរិយ៉ា ភេទប្រុស អា​យុ​២៩​ឆ្នាំ​មុខរបរ បេីកបរ​រថយន្ត​ដឹក​សិស្ស​ទី​លំ​នៅ​សព្វ​ថ្ងៃ ភូមិ​បឹងគ្រំក្រោម ឃុំបឹង​គ្រំ ស្រុក​ល្វាឯម ខេត្ត​កណ្តាល (ឃាត់ខ្លួន ) ។

សភាពរឿងហេតុ នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃ​ទី​២៤ ខែ​កុម្ភះ ឆ្នាំ ២០១៨​ជន​សង្ស័យ​និង​ប្តី​ជន​រងគ្រោះ ឈ្មោះ​ឡា វណ្ណី បានជួបជុំ​គ្នា​ផឹក​ស៊ី​នៅ​ក្រោម​ផ្ទះ​ជនរងគ្រោះ​មាន​បង​ប្អូន​បួន​នាក់ ហេីយឈ្មោះ សុខ សូរិយ៉ា និង ឈ្មោះ ឡា វណ្ណី​ក៍​ជា​បង​ប្អូន​ធម៌ និង​គ្នា​មានរយៈ​ពេល​​ជាង​មួយឆ្នាំ​កន្លង​មក​ហេីយ ។រហូតដល់ ម៉ោង៥ល្ងាច ឈ្មោះ ឡា វណ្ណី​ដល់​ពេល​ចេញ​ពី​ផ្ទះ ដេីម្បី​ទៅ​ចង​ដៃមិត្តភក្រ័​ក្នុង​កម្ម​វិធី​ការ និង ឡេីង​ផ្ទះ នៅភូមិ​ព្រែកឬស្សី​ចំពោះ​ប្រពន្ធ​បាន​ឡេីង​ទៅដេក​នៅ​លេី​ផ្ទះ​។ ឯ​ការ​ផឹក​សុី​បាន​បំបែក​គ្នា ពេល​នោះ​ឱកាស​ប្តី​ជន​រងគ្រោះ មិន​នៅ ទើបជន​សង្ស័យ​បាន​ឡេីងទៅ​ធ្វេី​សកម្មភាពចា​ប់​បង្ខំ​ជនរងគ្រោះ​រួម​ភេទ តែពេល​នោះ​ត្រូវ​បាន​ប្តី​ជនរងគ្រោះ​ត្រឡប់មក​ពីការ​វិញ​ហេីយ​ឡេីង​លេី​ផ្ទះ ទាន់​ពេល​ជនសង្ស័យ​កំពុង​ជិះ​លេី ប្រពន្ធ​របស់​ខ្លួន​ក្ដៅឆេវ ចាប់​ចេញ និង​ទះ​កំផ្លៀង​ចំនួន​២ ដៃ​និងបានឃាត់​ខ្លួ​នជនសង្ស័យទុក ហេីយប្តឹង ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍ មក​អន្តរាគមន៍ និងបាន​​ប​ញ្ជូនជន​សង្ស័យ​មកអធិការដ្នាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់​ការ​តាម​នីតិវិធី ៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖