ព័ត៌មានទាន់ហេតុការណ៍៖

ឈឺ​ចិត្ត​​ស្អិត​បេះ​ដូង​ ប្រពន្ធ​​ឱប​ជាប់​ដើម​ទ្រូង​ត្រូវ​គេ​បេះ​បាត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នគរបាលប៉ុស្តិ៍​រដ្ឋបាល​ក​ណ្តោ​លជ្រុំ បានទទួល​ព័ត៌មាន​ពី​លោក​មេ​ភូមិ​ម្កាក់​តាម​រយៈ​ទូរស័ព្ទ​ថា មាន​ឈ្មោះ ផយ សុខគង់ ភេទប្រុស អាយុ ៣៤ ឆ្នាំ មាន​ទី​នៅ​ភូមិ​ម្កាក់ ឃុំ​កណ្តោល​ជ្រុំ ស្រុក​ពញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ បានធ្វើអត្ត​ឃាត​ចង​កសម្លាប់​ខ្លួន ដោយ​ប្រើ​ខ្សែ​គោ​ចង​ក​ជាប់​នឹង​ដើម​ចា នៅ​ចំណុច​វាល​ស្រែ​ស្ថិត​នៅ​ខាង​កើត​ចម្ងាយ​ប្រហែល​១០០០ ម៉ែ​ត្រ​ នៅ​វេលា​ម៉ោង​០៩ និង ១៥ នាទី​ថ្ងៃទី ២៤ ខែ​កុម្ភៈ គ.ស ២០១៨ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ក​ណ្តោ​លជ្រុំ ដោ​យ​សហការ​ជា​មួយ​កម្លាំង​ផ្នែក​យុត្តិ​ធម៌ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ពញា​ក្រែក ចុះ​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​កន្លែង​កើត​ហេតុ និង​ខ្លួន​សាក​សព ដោយ​សង្ស័យ​ពាក់​ពន្ធ​នឹង​ករណី​ឃាត​កម្ម ។ នេះ​​បើផ្អែកតាម​ជំនាញពិនិត្យ​វិភាគ​កន្លែង​កើត​ហេតុ​ធ្វើការ​ត្រួត​ពិនិត្យ​និង​វិភាគ​កន្លែ​ង​កើត​ហេតុ បាន​ដឹង​ថា ករណី​ខាង​លើ​មិ​ន​មាន​ពាក់​ព័ន្ធ​នឹង​ករណី​ឃាត​កម្ម​ឡើយ​។ ហើយ​ក៏​មាន​ការ​បញ្ជាក់​បន្ថែម​ពី​បង​ប្អូន​សា​ច់​ញាត្តិ និង​ប្រជា​ពលរដ្ឋ​ជិត​ខាង​ថាកា​រ​ស្លាប់​របស់​ជនរងគ្រោះ​ខាង​លើ គឺ​គាត់​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ដោយ​ប្រពន្ធ​លែង​លះ។ បច្ចុ ប្បន្ន​សមត្ថកិច្ច​យើង​បាន​ប្រគល់​សាក​សព​ជូន​ទៅ​សាច់​ញាតិ​ជន​រងគ្រោះ​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖