ភ្នំពេញ៖ នៅរសៀល ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៥ និង ១០ នាទី ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើ បអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី សហការជមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ហាងកាហ្វេ តាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន ២០នាក់ ស្រី០៧នាក់ បានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ។
ជនទាំងនេះត្រូវបានសមត្ថកិច្ចរកឃើញថា ប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ ហើយត្រូវបញ្ជូនពួកគេ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីណែនាំ និងត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត ៕