ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាជិត១០ម៉ូតូសមត្ថកិច្ចខណ្ឌ៧កមរាឃាត់បាន៩នាក់ និងម៉ូតូ៤គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៩នាក់ និងម៉ូតូចំនួន៩គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ៧មករាឃាត់ខ្លួន កាលពីវេលាម៉ោង១១យប់ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើបណ្តោយព្រះមុនីរ៉េត ត្រង់ចំណុចភ្លើងស្តុបវត្តមហាមន្ត្រី ស្ថិតក្នុងមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ក្រោមបទសង្ស័យបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងបានជិះម៉ូតូប្រដេញគ្នាតាំងពីចំណុចកោះពេជ្រតាមផ្លូវព្រះមុនីរ៉េត រហូតមកដល់ចំណុចភ្លើងស្តុបវត្តមហាមន្ត្រីសមត្ថកិច្ចកំពុងល្បាតក៏បានស្ទាក់ចាប់បានតែម៉ូតូ៤គ្រឿង ក្នុងចំណោម១០គ្រឿង និងមនុស្សនាក់។ សមត្ថកិច្ចបន្តថា ពួកគេបានបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សមត្ថកិច្ចនឹងធ្វើតេស្តទឹកនោមសង្ស័យអាចប្រើប្រាស់ថ្នាំញៀន។

សមត្ថកិច្ចបន្តថា ក្រោយពីសួរនាំរួចហើយ និងអនុញ្ញាតឲ្យចេញទៅផ្ទះវិញបើសមត្ថកិច្ចរកមិនឃើញបទល្មើសទេនោះ៕ តាឡឹម


ចែករំលែក៖