ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនក្នុងករណីលួចម៉ូតូ និងទទួលផលចោរកម្ម។
ករណីឃាត់ខ្លួនជនង្ស័យខាងលើនេះកាលពី ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង២នាក់នោះទី១ឈ្មោះ ភន ភា ហៅ ហៀរ ភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ជាអ្នកលួចនិងមានសារធាតុញៀន)។ ទី២ឈ្មោះ អិុត បូរិន ហៅ ម៉ៅ ភេទប្រុសអាយុ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាអ្នកទិញយកទៅលក់បន្តទៀត(ទទួលផល)។
ចំណែកជនរងគ្រោះឈ្មោះ ញន សារួន ភេទប្រុសអាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រដេរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ប្រភពពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កន្លងមកខ្លួននិងជនសង្ស័យបានជួលបន្ទប់ស្នាក់នៅក្បែរគ្នានិងស្គាល់គ្នាហើយជនសង្ស័យធ្លាប់ខ្ចីម៉ូតូរបស់ខ្លួន១គ្រឿងម៉ាក ស៊ុយសុីគីនិច ព័ណស សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1CL 40096 ជាច្រើនដងក្រោយមកជនសង្ស័យ ក៏ប្រើល្បិចយកកូនសោរទៅចំលងទុកនៅនិងខ្លួន។ លុះដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១២និង០០នាទីយប់រំលោងអធ្រាត្រ ជនសង្ស័យបានយកកូនសោរដែលខ្លួនចម្លងទុកនោះទៅចាក់ម៉ូតូរបស់ជនរងគ្រោះដែលទុកនៅក្បែរជណ្តើររួចបណ្តើរចេញហើយ ក៏ជិះយកទៅឲ្យឈ្មោះ អុិត បូរិន ហើយជនសង្ស័យឈ្មោះអុិត បូរិន យកទៅលក់បានតំលៃ៤៥០ដុល្លាសុីចាយអស់។លុះដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨វេលាម៉ោងខាងលើជនរងគ្រោះបានឃើញជនសង្ស័យក្នុងបន្ទប់ ក៏រាយការណ៍មកសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង៕
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំងពីនាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕ តុង សីហា