ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រតិកម្មមេភូមិលក់ដីបាតអាងក្នុងទំនប់យកលុយដាក់ហោប៉ៅម្នាក់ឯង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវ នឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២១៨ ប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិអូរគគីរបានសម្តែង អារម្មណ៍មិនពេញចិត្តចំពោះមេភូមិអូរគគីរដែលបានលក់ដីបាតអាងក្នុងទំនប់ដែលជា សម្បត្តិរួមសម្រាប់បម្រើសេចក្តីត្រូវការទាំងប្រជាពលរដ្ឋនិងសត្វពាហនៈ។

ប្រភពពីប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិអូរគគីរបានសម្តែងការមិនពេញចិត្ត ប្រាប់អ្នកកាសែតថា កាលពីអំឡុងឆ្នាំ២០១៣ -២០១៤កន្លងទៅលោក ឈៀង ឆាន មេ ភូមិអូរគគីរបានគប់គិតគ្នាជាប្រព័ន្ធលួច លក់ដីបាតអាងក្នុងទំនប់ដែលជាសម្បត្តិរួម បានកសាងតាំងពីជំនាន់ ប៉ុល ពត មកម្លេ៉ះ ដែលមានទទឹង១២២ម៉ែត្រនិងបណ្តោយ២០០ម៉ែត្រលក់ទៅឲ្យឈ្មោះ ង៉ែត លី អគ្គនាយកក្រុមហ៊ុន ឃូ អិល ឌី ធី នៅរាជ ធានីភ្នំពេញ។ បន្ទាប់មកកាលពីរដូវកន្លង ទៅមេភូមិរូបនេះបានយកគ្រឿងចក្រមកកាយប្រឡាយបង្ហូរទឹកអស់ដែលបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរធ្វើឲ្យទឹកអាងក្នុងទំនប់រីងស្ងួតប្រជាពលរដ្ឋគ្មានទឹកប្រើប្រាស់ ។

ប្រភពដដែលបានបន្តថា កាលពីឆ្នាំ មុនៗទំនប់អូរគគីរនេះមានទឹកច្រើនមានប្រជាពលរដ្ឋប្រើប្រាស់រហូតទៅដល់៨ភូមិ ក្នុងឃុំចំននួន២ ក្នុងស្រុកសំរោងទងគឺទី១ ឃុំតាំងក្រូច ទី២ឃុំខ្ទុំក្រាំង ពួកគាត់សូម្បី តែគោ ជ្រូក មាន់ ទា ក៏ត្រូវផឹកទឹកក្នុងទំនប់អូរគគីរនេះដែរ ព្រោះតំបន់គាត់រស់នៅ ឆ្ងាយពីប្រភពទឹកគឺនៅឆ្ងាយពីដងស្ទឹង ព្រែកត្នោតចម្ងាយ១២គីឡូម៉ែត្រធ្វើឲ្យពួកគាត់មានការព្រួយបារម្ភខ្លាចខ្វះទឹកប្រើ ប្រាស់នៅរដូវប្រាំងខាងមុខនេះ ។

លោក ឈៀង ឆាន មេភូមិអូរគគីរបានឲ្យដឹងតាមទូរស័ព្ទមកថា ពាក់ព័ន្ធបញ្ហារឿង ដីនេះលោកមិនបានលក់ដូរដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះទេ។ តាម ពិតដីនេះជាដីរបស់លោក ភឿន ពន្លក អតីតយោធាខេត្តវរៈ៣ចាស់ដែលគាត់បានកាន់កាប់ពីឆ្នាំ១៩៩០មក ហើយគាត់បានលក់ ទៅឲ្យឈ្មោះង៉ែត លី ក្នុងឆ្នាំ២០១៤។ កាល ពីលក់ដីនោះរូបលោកផ្ទាល់ (ឈៀង ឆាន) មេភូមិអូរគគីរក៏បានចុះហត្ថលេខាជាមួយនឹងលោក សៅ សំបូរ មេឃុំតាំង ក្រូចនោះដែ ។

លោក សៅ សំបូរ មេឃុំតាំងក្រូចបានឲ្យដឹងតាមទូរស័ព្ទថា រឿងដីបាតអាងក្នុង ទំនប់អូរគគីរនោះលោកមិនបានដឹងអ្វីទេ។ រីឯរឿងដីលោក ភឿន ពន្លក ក្នុងទំនប់នោះគឺគាត់កាន់កាប់យូរមកហើយដល់ពេលគាត់លក់ទៅឲ្យអ្នកណាទៀតនោះក៏លោកមិនបានដឹងដែរ ប៉ុន្តែជួនកាលមេភូមិសុីញេ៉ មកលោកក៏បានសុីញ៉េទៅដោយមិនបាន មើលដែរ ។

លោក ញាញ់ ជៀបហ៊ង ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបាន ឲ្យដឹងតាមទូរស័ព្ទថា ការលក់ទិញដីក្នុង ទំនប់អូរគគីរនោះក៏លោកមិនបានដឹងដែរ ព្រោះកន្លែងនោះមិនទាន់មានគម្រោង អភិវឌ្ឍន៍អ្វីនៅឡើយ។ កន្លងទៅលោកក៏ មិនដែលបានទៅមើលដែរលោកមិនទាន់ហ៊ានបកស្រាយអ្វីទេចាំលោកទៅពិនិត្យមើលសិន ។

លោក សឹម រតនៈ អភិបាលស្រុកសំរោង ទងបានឲ្យដដឹងថា រឿងដីនោះតាំងពីឆ្នាំ ២០១៤មកម្លេ៉ះលោកមិនបានដឹងទេព្រោះលោកទើបតែមកកាន់តំណែងនេះនៅឆ្នាំ ២០១៥ ៕ ហេង សូរិយា


ចែករំលែក៖