ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខបើកទៅបុករថយន្តស្ទូចចតចោលបណ្ដាលឲ្យអ្នកជំងឺម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ ដឹកអ្នកជំងឺយកទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្សីដោយបើកក្នុងល្បឿនដូចហោះបានជ្រុលទៅបុកជើងជ្រែរថយន្តស្ទូចចតស្ងៀមកំពុងរៀបចំស្ទូចស្លាកប៉ាន់ណូកាត់ទទឹងនៅតាមដងផ្លូវបណ្តាលឲ្យស្រ្តីវយ័ចំណាស់ម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងរងបួសធ្ងន់ម្នាក់ទៀតចំណែករថយន្ត រងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះសំណាក់អង្គរមាស តាមបណ្តោយផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណអាយុប្រហែល៥០ឆ្នាំ ស្នាក់នៅទល់មុខមន្ទីរពេទ្យសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញពាក់ស្លាកលេខ រដ្ឋ-12-20799 ដឹកអ្នកជំងឺ៥នាក់ មានក្មេង មានចាស់ បើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូចទៅបុកជើងជ្រែងរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ប្រភេទរថយន្តស្ទូច ក្បាល ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3-D-6090 ចតស្ងៀមក្បាលរថយន្តបញ្ច្រាសទិសដៅគ្នា បម្រុងស្ទូចស្លាកប៉ាន់ណូកាត់ទទឹងផ្លូវនៅចំណុចកើតហេតុខាងលើ ចំជើងជ្រែងខាងស្តាំពេញទំហឹងបណ្តាលរថយន្តឲ្យរថយន្តសង្គ្រោះបន្ទាន់ខូចខាតផ្នែកមុខខាងស្តាំយ៉ាងដំណំធ្វើឲ្យ កជំដឺស្រែកយំពេញរថយន្តចំណែកជើងជ្រែង​រថយន្តស្ទូចមិនមានកាខូចខាតនោះទេ។

ក្រោយកើតហេតុរថយន្តទាំងពីគ្រឿងមិននៅចរចាគ្នានោះទេ ដោយប្រញាប់យកជំងឺទៅសង្គ្រោះផងត្រូវបានប្រពលរដ្ឋជួយធ្វើចរាចរណ៍ និងជួយរុញរថយន្តឲ្យឆេះដើម្បីបានបន្តដំណើរទៅមុខទៀតដើម្បីយកអ្នកជំងឺទៅសង្គ្រោះនៅមន្ទីររុស្សី តែអកុសល ស្ត្រីរងគ្រោះរូបនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕ សុខាសែនជ័យ


ចែករំលែក៖