ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ហាយ​ឡែ​ន​ឌឺ​បើក​ឆ្លង​ផ្លូវ​វាក់​នឹង​ឡាន​កុងតឺន័រ​ជាន់ហ្វ្រាំង​ច្រឡំ​ហ្គែរ​ស្ទុះ​បុក​ឡាន​កុងតឺន័រ​ពេញទំហឹង​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ មន្រ្តី នគរបាល ខេត្តព្រះសីហនុ​ បានឲ្យដឹងថាៈ​ វេលាម៉ោង​១៨និង១០នាទី​ ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ នៅ​ផ្លូវអូរទី​១ត្រង់ចំណុច​ មុខ​ផ្សារ​ចិន​ ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុង​ព្រះខេត្ត​ព្រះសីហនុ​ ។

រថយន្ត​​ HIGHLANDER មួយ​គ្រឿង​ ពណ៌ស្ករ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AO-4479 អ្នក​បើកបរ​​ឈ្មោះ​ ពៅ​ វ៉ាយ​ ភេទ​ ប្រុស​ អាយុ​៤៤ឆ្នាំ​ មុខរបរ​ រត់​ម៉ូតូ​ឌុប​ មានទីលំនៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ បាន​បេីក ចេញ​ពី​ក្នុង​ផ្សារ​ចិន​ ឆ្លង​កាត់​ផ្លូវ​សំដៅ​ទៅ​ផ្សារ​លើ​ ពេល​នោះ​ មាន​រថយន្ត​FUSO​ ដឹកកុងតឺន័រ​មួយ​គ្រឿង​ ស្លាក​ លេខ​ព្រះសីហនុ​3A-0933 បេីកឡេីងពី​តំបន់​អូរ​១ បាន​មកដល់​ អ្នក​បេីក​ឡាន​ហាយ​ឡែ​ន​ឌឺ​ វាក់​អឺ​ ជាន់​ហ្រ្វាំង​ច្រឡំ​ ជាន់​ហ្គែរ បាន​ជ្រុល​ទៅ​បុក​ចំ​ពាក់​កណ្តាល​រុឺម៉ក​ដឹក​កុងតឺន័រ​ ពេញទំហឹងតែម្តង​ នឹង​ បាន​ខ្ទាត​ទៅ​ប៉ះ​​ម៉ូតូ​១គ្រឿង​ទៀត​ ម៉ាក​HONDA​ C125 ពណ៌ខ្មៅ ពាក់ស្លាក លេខ​ ព្រះសីហនុ​1F-2740 បើកបរ​ដោយ​ឈ្មោះ​ អ៊ូ​ ចាន់តុលា​ ភេទ​ ប្រុស​ អាយុ​ ២៥ឆ្នាំ​ មុខរបរ​ រត់​ម៉ូតូ​ឌុប​ មានទីលំនៅ​ភូមិ​១​ សង្កាត់​លេខ​២​ ដឹក​មនុស្ស​ ២នាក់​ ឈ្មោះ​ ហ៊ុន​ បូរ​ ភេទ​ ស្រី​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​កាស៊ីណូ​ និង​ ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ អ៊ូរ​ សីហា​ អាយុ​ ៤ឆ្នាំ​ ។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​ស្រាល​ៗ មនុស្ស​ចំនួន​ ៣នាក់​ ភាគី​ខាង​ជិះ​ម៉ូតូ​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​បាយ័ន​។

អ្នកបើក​រថយន្ត​ដឹក​កុងតឺន័រ​ឈ្មោះ​ សាយ​ ធា​ ភេទ​ ប្រុស​ អាយុ​ ២៤​ឆ្នាំ​ មានទីលំនៅ​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់ស្ពឺ​។

រថយន្ត​ចំនួន​២គ្រឿង​ និង​ ម៉ូតូ​ ១គ្រឿង​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រង់ចាំដោះស្រាយនៅពេលក្រោយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖