ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺរួមរឹតកាយព្យាបាលមិនជា សម្រេចធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដើម្បីឲ្យផុតទុក្ខ

ចែករំលែក៖

ខេត្តពោធិ៍សាត់ៈ វិបត្តិផ្លូវចិត្តដែលធ្វើឲ្យមនុស្សខ្លះទាល់ច្រក បានសម្រេចចិត្តជ្រើសរើសយក ការបញ្ចប់ជីវិតមកដោះស្រាយដើម្បីឲ្យផុតទុក្ខ ។ ជាក់ស្តែង បុរសម្នាក់នេះ បានសម្រេចផ្តាច់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួននឹងដើមស្វាយស្លាប់ចោលប្រពន្ធកូន ព្រោះតែមានជំងឺប្រចាំកាយមើលមិនជា។

ការអត្តឃាតរបស់បុរសនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណន អ៊ីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ ប្រពន្ធឈ្មោះ ផន ច្រិប អាយុ៣៨ឆ្នាំ មានកូនប្រុសពីរនាក់។ បុរសនេះយកក្រមារក្រហមចងកនឹងដើមស្វាយចន្ទីកម្ពស់២;៥០ម៉ែត្រ ព្រោះតែមានជំងឺប្រចាំកាយព្យាបាលមិនជា ។

ប្រពន្ធសពបុរសនេះបាននិយាយទាំងទឹកភ្នែកថា ប្តីរបស់គាត់ចេះតែត្អូញត្អែមិនចងរស់ ដោយសារមានជំងឺរួមរឹតកាយច្រើនមុខព្យាបាលមិនជា ។ លុះនៅយប់កើត ពេលដែលគាត់និងកូនៗដេកលង់លក់អស់ មិនគួរណាគាត់គិតខ្លីលួចទៅចងកនៅដើមស្វាយ ចន្ទីជិតមាត់ស្ទឹង ស្លាប់ចោលប្រពន្ធ កូនបែបនេះឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកពិនិត្យតាមជំនាញ រួចបានធញវើកោសល្យវិច័យដោយបាន សន្និដ្ឋានថា បុរសខាងលើពិតជាធ្វើអត្តខាតចងកសម្លាប់ខ្លួនប្រាកដមែនក៏បានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖