បាត់ដំបង ៖ កម្លាំងនគរបាលបានឃាត់ខ្លួនជនយុវជនម្នាក់តាមពាក្យបណ្តឹងរបស់ឪពុករបស់ស្រីរងគ្រោះ បន្ទាប់ពីយុវជនរូបនេះបានល្បួងនារីវ័យ១៧ឆ្នាំ យកទៅរួមភេទក្នុងបន្ទប់ជួលរបស់ខ្លួនបានចំនួន៣លើក។
យោងតាមពាក្យបណ្តឹងរបស់លោក មាន កុសល អាយុ៣៩ឆ្នាំ រស់នៅភូមិអណ្តូងចេញសង្កាត់អូរចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង បានអះអាងថាលោកមានការសង្ស័យនៅក្នុងរឿងនេះទើបលោកបានតាមដានហើយក៏បានសាកសួរកូនស្រីរហូតធ្លាយអាថ៌កំបាំង។
ជនសង្ស័យមានឈ្មោះ អ៊ួ ឆៃ អាយុ២១ឆ្នាំ រស់នៅភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់
បច្ចុប្បន្នស្នាក់នៅផ្ទះជួល ត្រង់ចំណុចភូមិច្រាបបាល ឃុំអន្លង់ ស្រុកសង្កែ ប្រកបមុខរបរលក់ផលិតផល អោយក្រុមហ៊ុនឯកជនមួយ ។
កាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ មុខសញ្ញារំលោភរូបនេះ ត្រូវបានប្រទះឃើញ ព្រមទាំងបានធ្វើការឃាត់ខ្លួននៅត្រង់ចំណុច ភូមិអូសទូកឃុំកំពង់ព្រៀង ស្រុកសង្កែ ខណៈដែលយុវជនរូបនេះ កំពុងដើរលក់ផលិតផល របស់ក្រុមហ៊ុននៅទីនោះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនជាមួយនិងនារីរងគ្រោះឈ្មោះម គ ឡ អាយុ១៧ឆ្នាំ បានស្គាល់គ្នា ព្រមទាំងមានការស្និតស្នាលនឹងគ្នាជាយូរមកហើយលុះនៅប្រមាណជាកន្លះខែមុននេះ ខ្លួនក៏បានបបួលនាងមកលេងបន្ទប់ជួលរបស់ខ្លួនហើយក៏បានបង្ខំនាងរួមភេទជាមួយលុះត្រាតែបានសម្រេចចំនួន៣ដង ប៉ុន្តែក្រោយមករឿងនេះក៏ត្រូវបានបែកធ្លាយរហូតឈានដល់ការចាប់ខ្លួន បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក