ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបថ្នាំ​ញៀន​៣០​គីឡូ​ក្រាមខណៈជនល្មើសរត់ពន្ធឆ្លងព្រំដែនខេត្តស្ទឹងត្រែង​និងខេត្ត​ចំប៉ា​សាក់​

ចែករំលែក៖

ខេត្តស្ទឺងត្រែង៖ ជនសង្ស័យ​ម្នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​ប្រមាណ​៣០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥)​ សហ​រកា​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​ នៅ​ចំណុច​ស្ពាន​ទី​២​ ផ្លូវ​ទៅ​វ៉ឺ​ន​ខាំ​ ព្រំដែន​ ខេត្តស្ទឹងត្រែង​ ខេត្ត​ចំប៉ា​សាក់​។​

លោក ឧត្តមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​ ​កម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥)​ បាន​ឃាត់​ខ្លូ​ន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ កុប​ គី​រី​ប៉ាត់​ ភេទ​ប្រុស​ ជនជាតិ​ឡាវ​ អាយុ​៤៣​ឆ្នាំ​ ទីលំនៅ​ ភូមិ​ថាំង​ឃុ​ក​ ស្រុក​-​ខេត្ត​ចំប៉ា​សាក់ ​​ដកហូត​រួម​មាន​៖​ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ ៣០​កញ្ចប់​ ទម្ងន់​ប្រមាណ​ ៣០​គីឡូក្រាម​ នៅ​វេលា​ម៉ោង​ ៩​និង​៤៥ព្រឹក ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨​។​

ជនសង្ស័យរួមជាមួយវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕


ចែករំលែក៖