ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងបើកបុកត្រាក់ទ័រធ្លាក់ផ្លូវរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន: បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តក្រុង បុកត្រាក់ទ័រពេលដែលគាត់កំពុងបើកបរធ្វើដំណើរតាមដងផ្លូវបណ្តាលឲ្យធ្លាក់ស្នាមភ្លោះ។

ឧប្បត្តិហេតុគ្រោះថា្នក់ចរាចរណ៍នេះកើតកាលពីវេលាម៉ោង ៤ និង២០នាទីល្ងាច ថ្ងៃ អង្គារ ៥ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៨នៅចំណុចភូមិភ្នំកុយ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មន្រ្តីនគរបាលចរាចរ ស្រុកសាលាក្រៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ង សុធា ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នកបើកបរត្រាក់ទ័រ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសធ្ងន់បាក់ដៃឆ្វេង) ត្រូវបានយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ចំណែកភាគី ម្ខាងទៀត ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បានបើករថយន្ត ក្រុងពណ៌លឿង ពាក់ស្លាកលេខសៀមរាប 3A-2405 ហើយក្រោយកើតហេតុទុករថយន្តចោលរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងត្រាក់ទ័រ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕ ប្រាថ្នា


ចែករំលែក៖