ព័ត៌មានទាន់ហេតុការណ៍៖

បាតុភូតធម្មជាតិឈ្មោះ ឡានីណា បណ្តាលឲ្យខេត្តបន្ទាយមានជ័យខូចខាតផ្ទះនិងសាលារៀនសរុប១១ខ្នង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យបានរងគ្រោះដោយខ្យល់កន្រ្តាក់ បក់កួចយ៉ាងខ្លាំងជាលើកដំបូង សម្រាប់ដើមឆ្នាំ២០១៨ បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនិងសាលារៀនសរុប១១ខ្នងនិងដើមឈើតូចធំមួយចំនួនរងការដួលរលើងផងដែរ ។ ខណៈ ដែលមានធ្លាក់ភ្លៀងមួយមេយ៉ាងធំលាយឡំនិងផ្គររន្ទះ ដោយមានខ្យល់បក់បោកប៉ះចំ ខេត្តបន្ទាយមានជ័យ ។ គ្រាដែលកម្ពុជាត្រូវបានក្រសួងធនធានទឹកនិងឧត្តុនិយមព្យាករណ៍ឲ្យដឹងថា ខេត្តចំនួន៧អាចនិងមានភ្លៀងកក់ខែរយៈពេល៣ថ្ងៃចាប់ចន្លោះពីថ្ងៃទី៦រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ។ ខេត្តទាំង៧នោះរួមមានៈ ខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងសៀមរាប ។ មិនតែប៉ុណ្ណោះកម្ពុជា ចាប់ពីខែមីនានេះ រហូតដល់ខែមិថុនា នឹងរងឥទ្ធិពលបាតុភូត ឡានីណា ដែលនឹង នាំឲ្យកម្ពុជាសំបូរ ការធ្លាក់ភ្លៀងធ្លាក់រាយប៉ាយពេញផ្ទៃប្រទេស ។

សេចក្តីរាយការណ៍ឲ្យដឹងថា ខ្យល់កន្ត្រាក់លាយឡំជាមួយនិងភ្លៀងផ្គររន្ទះនៅខេត្តបន្ទាយមានជ័យបានកើតឡើងកាលពីរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ខ្យល់បក់បោកប៉ះចំឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១០ខ្នងរងការខូចខាតធ្ងន់និងស្រាល ដោយខូចឃាតធ្ងន់៣ខ្នងរបើកដំបូលទាំងស្រុង ,ខូចខាតស្រាល៧ខ្នង និងសាលារៀនបឋមសិក្សាមួយខ្នងក្នុងឃុំអូរស្រឡៅក៏រងការបើកដំបូលផងដែរ ។ សេចក្តីររាយការណ៍ឲ្យដឹងទៀតថាខ្យល់កន្រ្តាក់នោះមិនបង្កឲ្យគ្រោះថ្នាក់រងរបួសរឺប៉ះអាយុជវិតរបស់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ក្រោយពីកើតហេតុការណ៍ខ្យល់ន្រ្តាក់បង្កឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនិងសាលារៀននៅស្រុកម៉ាឡៃនោះហើយ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រីរ៉ែម វិរៈ ស្នងការរងទទួលការងារព្រំដែនដឹកកម្លាំងនគរបាលមួយក្រុមមានគ្នាជិត៣០នាក់ មកពីអង្គភាពវរៈសេនាតូចការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងនគរបាលស្រុកម៉ាឡៃ បានចុះទៅដល់កន្លែងកើតហេតុជួយរុះរើផ្ទះប្រជាពលរដ្ឋរងការខូចខាតនិងចាប់ផ្តើមកសាងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការក៏បានឧបត្ថម្ភស័ង្កសីប្រក់ផ្ទះជាច្រើនសន្លឹកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដើម្បីដោះស្រាយនិងកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារ កំពុងប្រឈមខ្វះទីជម្រកនោះ ។

ពាក់ព័ន្ធបញ្ហាអាកាសធាតុនោះផងដែរ សេចក្តី រាយការណ៍ពីក្រសួងធនធានទឹកបាន ព្យា ករណ៍ទៀតថានៅក្នុង រង្វង់ខែមេសា ឧសភា និងមិថុនា ឆ្នាំ ២០១៨ កម្ពុជាអាចនឹងមាន បាតុភូត ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់កើតឡើងច្រើន ជា ពិសេសនៅតំបន់ទំនាបកណ្តាល ។ ក្រសួងធនធានទឹកនិងឧត្តុនិយមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននោះផងដែរ៕សំ វិច្ឆិកា


ចែករំលែក៖