ហេតុការណ៍មួយនេះដែលមិននឹកស្មានដល់បានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅក្រោមផ្ទះស្ថិតក្នុងភូមិតាវែង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី។
ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះហឿនសុផលរ៉ាប់ អាយុ១៥ឆ្នាំជាសិស្ស។
ក្មេងស្រីរងគ្រោះមានឈ្មោះ ភ.ភ អាយុ៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួងលោមចាប់ក្មេងស្រីរងគ្រោះទៅនៅក្នុងបន្ទប់ទឹក ក្រោយផ្ទះរួចធ្វើសកម្មភាពដោយយកចង្អុលដៃខាងឆ្វេងលូកប្រដាប់ភេទក្មេងរងគ្រោះរហូតចេញឈាម។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្បានចឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកតាវែងដើម្បីចាត់ការបន្តតាមច្បាប់ ៕ ជីវន្ត