ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍នៅការដ្ឋានក្រឡុកស៊ីម៉ង់ត៍តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុទាញបុរសម្នាក់ចូលក្នុងម៉ាស៊ីនស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹង ថាកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ មានករណីមនុស្សស្លាប់(គ្រោះថ្នាក់ការងារ)នៅការដ្ឋានក្រឡុកស៊ីម៉ង់ត៍ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ ឌី ភេទ ប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរជាកម្មករកាន់ម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍ បានស្លាប់ភ្លាមៗបន្ទាប់ពីត្រូវម៉ាស៊ីនក្រឡុកសុីម៉ង់ត៍ ទាញចូលក្នុងម៉ាស៊ីន បណ្តាលឲ្យធ្លាយពោះវៀន និងដាច់រហែកមួយកំណាត់ខ្លួនចុះក្រោម។

ក្រោយសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យរួច សាកសពត្រូវបានដឹកបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើតក្នុងខេត្តកំពត៕ ឆ្លាម សមុទ្រ


ចែករំលែក៖