ភ្នំពេញ៖ រថយន្តដឹកទំនិញសំពីងសំពោង ចំនួន៤គ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា ឃាត់ទុកកាលពីវេលាម៉ោង៩យប់ ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខវត្តគៀនឃ្លាំងក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ហើយអប់រំណែនាំឲ្យរើទំនិញចេញ។
នៅព្រឹកថ្ងៃព្រហស្បិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នគរបាលរួមទាំងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌក៏បានធ្វើកិច្ច សន្យា អប់រំព្រមទាំងផាកពិនិន័យ តាមច្បាប់ និងបានសហការណ៍ ជាមួយម្ចាស់ រថយន្ត ជួយរើទំនិញដែលសំពីង សំពោងចេញទើបអនុញ្ញាតិ ឲ្យ បន្តដំណើរ។
តាម លោក វរះសេនីយ៍ ទោ រស់ ខេមរិន្ទអធិការរងនគរបាលខណ្ឌជ្រោយចង្វា ទទួលផែនសណ្តាប់ធ្នាប់និងចរាចរណ៍ បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជំរុញឲ្យសមត្ថកិច្ចរិតបណ្តឹង និងពង្រឹង ច្បាប់ចរាចរណ៍ ជាពិសេសរថយន្តដឹកសំពីង សំពោងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ជាហេតុបង្កគ្រោះថ្នាក់ជាញឹកញាប់ នគរបាលខណ្ឌជ្រោយចង្វា ដោយមានបញ្ជាផ្ទាល់ពីលោក វរះសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌ ក៏បានសហការណណ៍ជាមួយ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌចុះឃាត់រៀបចំសណ្តាប់ ធ្នាប់និងស្ទាក់ឃាត់រថយន្តដែលធ្វើចរាចរណ៍តាមដងផ្លូវ ដោយល្មើសច្បាប់ជាបន្តបន្ទាប់។
តាមម្ចាស់សំដីម្ចាស់រថយន្តដឹកទំនិញបានឲ្យដឹងថា មុនដំបូងទំនិញនោះដឹកតាមរថយន្តធុនធ្ងន់នោះទេ ។ ដោយ សារតែរថយន្តនោះខូចក៏បានហៅរថយន្ត ប្រភេទទេសចរណ៍ មកដឹក សេងបន្ត ពីខេត្តក្រចេះមក ក៏ត្រូវសមត្ថកិច្ចឃាត់តែម្តង ។
លោក វរះសេនីយ៍ ទោ រស់ ខេមរិន្ទ បានបន្តទៀតថា បន្ទាប់ពីឃាត់រថយន្ត សមត្ថកិច្ច ក៏បានធ្វើកិច្ចសន្យា អប់រំ និងផាកពិន័យតាមច្បាប់ ព្រមទាំងណែនាំ ឲ្យម្ចាស់ រើទំលាក់ទំនិញសំពីងសំពោង ទើបអនុញ្ញាតិឲ្យ ត្រឡប់ទៅវិញ ហើយ ម្ចាស់ក៏បានឯកភាពរួចសមត្ថកិច្ច ក៏បានជួយរើឲ្យពួកគាត់បានត្រឡប់ទៅវិញ ៕ ជ្រោយពេជ្រ