ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌមានជ័យ បានបញ្ជូនខ្លួនយុវជនម្នាក់ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ដោយបានរួមរ័ក្សជាមួយក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ត្រូវជាសង្សារក្នុងបន្ទប់ទឹករហូតបានសម្រេចចំនួន២ដង ។
សមត្ថកិច្ចខណ្ឌមានជ័យ បានឲ្យដឹងថា ដោយយោងតាមបណ្តឹងរបស់អាណាព្យាបាលកុមារីរងគ្រោះ ពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ទើបកម្លាំងនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនយុវជនម្នាក់អាយុ១៥ឆ្នាំ ដែលបានរួមរ័ក្សជាមួយក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ត្រូវជាសង្សារក្នុងបន្ទប់ទឹករហូតបានសម្រេចចំនួន២ដង កាលពីយប់ថ្ងៃទី០៩ខែមីនា ឆ្នាំ ២០១៨ ស្ថិតនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ រ៉ុន ប្រុសលីន ភេទ ប្រុស អាយុ១៥ឆ្នាំ ជន ជាតិ ខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន) ។ ដោយឡែកកុមារីរងគ្រោះឈ្មោះ ថ-ស-ព ភេទស្រី អាយុ១២ឆ្នាំ ជនជាតិ ខ្មែរ ជាសិស្ស ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ កុមារីរងគ្រោះឈ្មោះ ថ-ស-ព បានដើរទៅងូតទឹកនៅក្នុងបន្ទប់ទឹករួម ក្បែរផ្ទះលេខ៣២៨ ផ្លូវលំ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ខណៈនោះជនសង្ស័យឈ្មោះ រ៉ុន ប្រុសលីន ដែលត្រូវជាសង្សាររបស់កុមារីរងគ្រោះឈ្មោះ ថ-ស-ព បានចូលទៅងូតទឹកជាមួយ រួចបានរួមភេទជាមួយគ្នាសម្រេចបានមួយលើក បន្ទាប់មកនៅវេលាម៉ោង៧យប់ថ្ងៃកើតហេតុខាងលើ កុមារីរងគ្រោះបានចូលទៅបត់ជើងតូចនៅផ្ទះម្តាយមីង បន្ទាប់មកជនសង្ស័យបានចូលទៅរួមភេទជាមួយគ្នាសម្រេចបានមួយលើកទៀត ក៏ត្រូវម្តាយក្មេងស្រីរងគ្រោះតាមទាន់តែម្តង ។
ក្រោយកើតហេតុ ឱពុកម្តាយកុមារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យឃាត់ខ្លួនយុវជនសង្ស័យតែម្តង ។ បច្ចុប្បន្នយុវជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី ៕ស តារា