ខេត្តកណ្ដាលៈ សាកសពស្រ្តីម្នាក់ពុំទាន់ស្គាល់អត្តសញ្ញាណ ត្រូវឃាតករកាប់ចិញ្ច្រាំជាច្រើនកាំបិតញាត់ចូលក្នុងធុងទឹកកក ទំលាក់ចោលក្បែរគល់ស្ពានព្រែកព្រះគន្លង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០ ១៨នេះ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា សពស្រ្តីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ជនដៃដល់យកមកទម្លាក់ចោលតាំងពីពេលណានោះទេ ។
ប្រភពដដែលបន្តថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលជំនាញស្រុក នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន សមត្ថកិច្ចកកំពុងពិនិត្យកោសល្យវិច្ច័យរកភិនភាគជនរងគ្រោះដែលជនដៃដល់យកទៅទម្លាក់ចោល និងកសាងសំណុំរឿង ធ្វើការស្រាវជ្រាវរកជនដៃដល់ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ