ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ចោមចៅ៣ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះផន តារា ហៅអាម៉ាប់ ភេទប្រុស អាយុ២៩ ឆ្នាំស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅឃុំព្រៃមិង ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍ថា ឃើញមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់សោបន្ទប់កម្មកររោងចក្រសម្ងំលួចទ្រព្យសម្បត្តិ ខណៈម្ចាស់មិននៅ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាល ក៏បានចុះទៅដល់ចំណុចកើតហេតុ និងឃាត់ខ្លួនជនសង្ស័យតែម្តង ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖