ព័ត៌មានទាន់ហេតុការណ៍៖

លោករ៉ូហ្វី អូស្មាន ៖ បងប្អូនខ្មែរឥស្លាមទាំងអស់ ត្រូវថែរក្សាការពារ សុខសន្ដិភាព ដាច់ខាត់មិនឲ្យពួក អមិត្ដ មកបំបែក បំបាក់បានឡើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ​ លោក រ៉ូហ្វី អូស្មាន តំណាងលោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្រ្ដី បានអំពាវនាវ ដល់បងប្អូនខ្មែរឥស្លាមទាំងអស់ នៅសហគមន៍ស្រុកក្រគរ និងកណ្ដៀង ខេត្ដពោធិ៏សាត់ចំនួន៥០០នាក់ថា៖ បងប្អូនខ្មែរ ឥស្លាមទាំងអស់ ត្រូវចូលរួមថែរក្សា ការពារសុខសន្ដិភាព ដាច់ ខាត់មិនឲ្យពួក អមិត្ដ មកបំបែកបំបាក់ សុខសន្ដិភាព នេះបានឡើយ ។ លោក រ៉ូហ្វី អូស្មាន និងលោកកែវ រតនៈ​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះជួយស្រុក​ក្រគរ​ និងស្រុក​កណ្ដៀង​ ខេត្ដពោធិ៏សាត់ បានអំពាវនាវ បែបនេះ ខណៈ លោកចុះជួបសំណេះសំណាល ផ្ដល់ការលើកទឹក ចិត្ដ ដល់បងប្អូនជាសមា ជិកគណបក្សប្រជាជនកម្ពុជា ខ្មែរឥស្លាមចំនួន​៥០០នាក់​ ​ ។ ពិធីនេះស្ថិតនៅភូមិកណ្ដាល​ ឃុំកញ្ជរ​ ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់ កាលពីថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២៥ មីនា ឆ្នាំ២០១៨ ។

លោក រ៉ូហ្វី អូស្មាន បានបញ្ជាក់ថា៖ យើងបានឃើញ យ៉ាងច្បាស់ហើយថា សុខ សន្តិភាពដែល យើងកំពុងមាន នា ពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយស ស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងកំពុងត្រូវបានរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដការកសាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។

លោក បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ខាងជំនឿ និងការគោរព សាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជា មិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសមាន សុខដុមនីយកម្មផ្នែកសាសនា ដែលអាចឲ្យយើងទាំងអស់គ្នា មានឱកាស ប្រារព្ធពិធីសាសនានាផ្សេងៗទៅតាមទំនាមទម្លាប់នៃជំនឿ ។

ក្នុងឱកាសនោះដែរ លោក កែវ រតនៈ ក៏បាន​នាំ​យកនូវ​អំណោយ​ ផ្ទាល់ខ្លួន ជួយ​ដល់​វិហារ​ឥស្លាមចំនួន​១១​ ក្នុង​វិហារ​នីមួយៗ​ ទទួល​បាន​ថវិកា​ចំនួន​ ១​លានរៀល​ និងជូនបងប្អូន​ ប្រជាពលរដ្ឋ សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៥០០នាក់ក្នុងម្នាក់ៗទទួលបាន​ ១ម៉ឺន​រៀល​ និង​សម្ភារៈ​ប្រើប្រាស់ ជាច្រើនទៀតផងដែរ ។

ដោយឡែក លោក​ រ៉ូហ្វី​ អូស្មាន​ ក៏បាននាំយក​ នូវអំណោយសប្បុរសធម៌ របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាសម្ភារៈ សម្រាប់វិហារ​ឥស្លាម​ចំនួន​៤​ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់ រួមមាន។១.វិហារ​ភូមិ​ទួល ទទឹង​ទទួល​បាន​ស៊ី​ម៉ងត៏​ចំនួន​៥​តោន ។២.​ វិហារ​សំរោង អណ្ដែត​ទទួល​បាន​​ស៊ី​ម៉ងត៍ចំនួន​៥តោន ។ ៣.វិហារ​ទួលស្វាយទទួល​បាន​នូវ​ស៊ី​ម៉ងត៏ចំនួន​៦តោន ។ ៤​.វិហារភូមិរលាំង ទទួលបាន​នូវ​ ឥដ្ឋ​ការ៉ូ​ចំនួន​១៩៥​ កេស៕ សំរិត


ចែករំលែក៖