ខេត្តពោធិ៍សាត់៖ លោក រ៉ូហ្វី អូស្មាន តំណាងលោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្រ្ដី បានអំពាវនាវ ដល់បងប្អូនខ្មែរឥស្លាមទាំងអស់ នៅសហគមន៍ស្រុកក្រគរ និងកណ្ដៀង ខេត្ដពោធិ៏សាត់ចំនួន៥០០នាក់ថា៖ បងប្អូនខ្មែរ ឥស្លាមទាំងអស់ ត្រូវចូលរួមថែរក្សា ការពារសុខសន្ដិភាព ដាច់ ខាត់មិនឲ្យពួក អមិត្ដ មកបំបែកបំបាក់ សុខសន្ដិភាព នេះបានឡើយ ។ លោក រ៉ូហ្វី អូស្មាន និងលោកកែវ រតនៈ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្ដពោធិ៏សាត់ បានអំពាវនាវ បែបនេះ ខណៈ លោកចុះជួបសំណេះសំណាល ផ្ដល់ការលើកទឹក ចិត្ដ ដល់បងប្អូនជាសមា ជិកគណបក្សប្រជាជនកម្ពុជា ខ្មែរឥស្លាមចំនួន៥០០នាក់ ។ ពិធីនេះស្ថិតនៅភូមិកណ្ដាល ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់ កាលពីថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២៥ មីនា ឆ្នាំ២០១៨ ។
លោក រ៉ូហ្វី អូស្មាន បានបញ្ជាក់ថា៖ យើងបានឃើញ យ៉ាងច្បាស់ហើយថា សុខ សន្តិភាពដែល យើងកំពុងមាន នា ពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយស ស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងកំពុងត្រូវបានរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដការកសាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។
លោក បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ខាងជំនឿ និងការគោរព សាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជា មិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសមាន សុខដុមនីយកម្មផ្នែកសាសនា ដែលអាចឲ្យយើងទាំងអស់គ្នា មានឱកាស ប្រារព្ធពិធីសាសនានាផ្សេងៗទៅតាមទំនាមទម្លាប់នៃជំនឿ ។
ក្នុងឱកាសនោះដែរ លោក កែវ រតនៈ ក៏បាននាំយកនូវអំណោយ ផ្ទាល់ខ្លួន ជួយដល់វិហារឥស្លាមចំនួន១១ ក្នុងវិហារនីមួយៗ ទទួលបានថវិកាចំនួន ១លានរៀល និងជូនបងប្អូន ប្រជាពលរដ្ឋ សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៥០០នាក់ក្នុងម្នាក់ៗទទួលបាន ១ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់ ជាច្រើនទៀតផងដែរ ។
ដោយឡែក លោក រ៉ូហ្វី អូស្មាន ក៏បាននាំយក នូវអំណោយសប្បុរសធម៌ របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាសម្ភារៈ សម្រាប់វិហារឥស្លាមចំនួន៤ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់ រួមមាន។១.វិហារភូមិទួល ទទឹងទទួលបានស៊ីម៉ងត៏ចំនួន៥តោន ។២. វិហារសំរោង អណ្ដែតទទួលបានស៊ីម៉ងត៍ចំនួន៥តោន ។ ៣.វិហារទួលស្វាយទទួលបាននូវស៊ីម៉ងត៏ចំនួន៦តោន ។ ៤.វិហារភូមិរលាំង ទទួលបាននូវ ឥដ្ឋការ៉ូចំនួន១៩៥ កេស៕ សំរិត