ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលបញ្ឈប់សកម្មភាពក្រុមហ៊ុន អេងឌីប៉ូ អភិវឌ្ឍន៍ បន្ទាប់ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីជូនដំណឹងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនអេងឌីប៉ូ អភិវឌ្ឍន៍ ដែលបាននិងកំពុងឈូសឆាយដីក្នុងតំបន់ជម្លោះ ស្ថិតនៅឃុំកំពង់អុសស្រុកពញាឮ ខេត្ត កណ្តាលដែលនាំឲ្យមានការផ្ទុះការតវ៉ា និងជម្លោះរវាងប្រជាពលរដ្ឋសាជាថ្មីឡើងវិញ។ នេះបើយោងតាមលិខិតចុះថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយ លោកហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តី ការគណៈរដ្ឋមន្ត្រី ។

ការបញ្ឈប់សកម្មភាពរបបស់ក្រុមហ៊ុន អេងឌីប៉ូ អភិវឌ្ឍន៍ គឺយោងតាមចំណាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពី រដ្ឋបាលខេត្តកណ្តាលស្នើសុំសម្តេចតេជោ បន្តអនុវត្តផ្តល់បណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលវត្ថុជំហានទី២ជូនដល់ប្រជា ពលរដ្ឋពាក់ព័ន្ធក្នុងជម្លោះដីធ្លីស្ថិតនៅឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

យោងតាមលិខិតរបស់ទីស្តីការគណៈ រដ្ឋមន្ត្រីជម្រាបជូនលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូ បនីយកម្ម និងសំណង់កាលពីថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៨បានឲ្យដឹងថា រាជរដ្ឋា ភិបាលបានសម្រេចយល់ព្រមជាគោល ការណ៍ដូចតទៅ៖

១-អនុញ្ញាតឲ្យបន្តចុះបញ្ជីផ្តល់បណ្ណ សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំពោះដីដែលនៅសេសសល់ជូនប្រជាពលរដ្ឋចំនួន៦០គ្រួសារក្នុងតំបន់ដីជម្លោះឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ស្របតាមនីតិ វិធី ។

២-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន អេងឌីប៉ូ អភិវឌ្ឍន៍ ដែលបាននិងកំពុងឈូសឆាយដីក្នុងតំបន់ជម្លោះ ស្ថិតនៅឃុំកំពង់ អុស ស្រុកពញាឮ ខេត្តកណ្តាលដែលនាំឲ្យ មានការផ្ទុះការតវ៉ា និងជម្លោះរវាងប្រជា ពលរដ្ឋសាជាថ្មីឡើងវិញ ។

៣-ក្រសួងធនធានទឹក និងឧតុនិយម ជួសជុលកែលម្អ និងកសាងទំនប់ស្តុកទឹកទាំង០៩កន្លែងដែលបានចុះបញ្ជីដីរដ្ឋរួចហើយប្រមាណ៣៨៦ហិកតាដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋតំបន់នោះ ស្រោចស្រពបង្កបង្កើនផលផ្គត់ផ្គង់ជីវភាពបានគ្រប់រដូវ ។

៤-រក្សាសុពលភាពបណ្ណសម្គាល់សិទិ្ធដែលបានចេញជំហានទី១ចំនួន៣២៧ បណ្ណមានទំហំដី៩៥០ហិកតារួមមាន ដី កម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ដីបឹង ដីអាង ទឹក និងដីភូមិរួម តាមមស្មារតីលិខិតលេខ ២៣ ស.ជ.ណ. ចុះថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៦ និងលិខិតលេខ៦៤៥ ស.ជ.ណ. ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ របស់ទីស្តី ការគណៈរដ្ឋមន្ត្រី។

៥-សំណង់ប្រព័ន្ធផ្លូវ និងប្រឡាយទឹកជាសម្បត្តិសាធារណៈសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រើប្រាស់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានផ្ទុះការតវ៉ាជាមួយលោកឧកញ៉ា ឌី ប៉ូ ប្រធានក្រុមហ៊ុន អេងឌីប៉ូ អភិវឌ្ឍន៍ដែលបានដាក់កម្លាំង សន្តិសុខហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលទៅក្នុងដីរបស់ខ្លួននៅចំណុចបឹងប្រលោះថ្កូវដែលស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរ មាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ បន្ទាប់ពីផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ករណីលោកឧកញ៉ា ឌី ប៉ូ ដាក់កម្លាំងសន្តិសុខហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូល ក្នុងដីរបស់ពួកគាត់។ នៅក្នុងហេតុការណ៍នោះគេឃើញមានវត្តមានលោកឧកញ៉ា ឌី ប៉ូ និងក្រុមសន្តិសុខរបស់ខ្លួនបានប៉ះទង្គិចពាក្យសម្តីគ្នាជាមួយប្រជាពលរដ្ឋយ៉ាង ខ្លាំងទៀតផង ៕ ហេង សូរិយា


ចែករំលែក៖