ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងខឹងមិត្តភ័ក្តិចេញទៅមុន យកសាំងដុតរោលខ្លោចពេញខ្លួន

ចែករំលែក៖

ខេត្តកំពត ៖ ពិតជាគួរឲ្យខ្លាចផ្សារក្នុងរាងកាយណាស់ ដែលបុរសចិត្តខ្លាំងម្នាក់ នៅពេល ផឹកស៊ីស្រវឹងខឹងមិត្តភ័ក្តិចេញទៅមុនបានយកសាំងចាក់ស្រោចលើខ្លួនដុតរោលខ្លោចពេញខ្លួន ធ្វើឲ្យអំពល់ទុក្ខ ដល់ប្រពន្ធកូនដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមទាំងទឹកភ្នែក ។

ហេតុការណ៍ស្មានមិនដល់នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃ អាទិត្យ ៩ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៥ មីនា មានការ នៅក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។

នគរបាលស្រុកទឹកឈូ បានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ កើត នួន អាយុ២៤ឆ្នាំ ជាមន្ត្រីយោធាជើងទឹកសមុទ្ររាមប្រចាំ ខេត្ដព្រះសីហនុ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ មានប្រពន្ធឈ្មោះធាន ធារ៉ា អាយុ២៧ឆ្នាំ ជាអ្នកលក់ដូរនៅផ្ទះចំណុចកើតហេតខាងលើ ។

បើតាមស្ត្រីប្រពន្ធជនរងគ្រោះក៏ដូចអ្នកជិតខាងបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលធ្វើឱ្យជនរងគ្រោះដុតសម្លាប់ខ្លួននេះ គឺដោយសាររឿងអន់ចិត្តជាមួយមិត្តភក្តិដែលមកផឹកស៊ីជាមួយនាំគ្នាឡើងចោលទៅមុនអស់ ។ ក្នុងពេលនោះគេឃើញជនរងគ្រោះស្រវឹងនិយាយឡូឡា ខឹងនឹងមិត្ត ភក្តិដែលចេញទៅផ្ទះអស់ មិននៅចូលរួមផឹកបន្តជាមួយខ្លួន រួចបាន ស្ទុះទៅយកសាំង១កូនដបមកស្រោចលើខ្លួន រួចកេះដែកកេះដុតឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះសម្លៀកបំពាក់ព នឹងខ្លោចស្បែក ដេកដួលនៅលើដីតែម្តង ។ ពេលឃើញដូច្នេះ ប្រពន្ធនិងអ្នកជិតខាងបានចេញទៅជួយពន្លត់ភ្លើងដែលកំពុងឆេះខ្លួនទាល់តែរលត់ ប៉ុន្តែជនរងគ្រោះហាក់ដូចជាស្វាងស្រា ស្រែកថ្ងូរឲ្យ គេឯងជួយផងដែរ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ប៉ុន្តែស្ថានភាពមិនដឹងបែបណានោះទេព្រោះភ្លើងឆេះរោលរលាកលើស៥០%ទៅហើយនោះ ៕ សហការី


ចែករំលែក៖