ព័ត៌មានទាន់ហេតុការណ៍៖

ប្តីកំណាចវាយប្រពន្ធជាំសុសសាច់ ព្រោះចង់​ផ្គាប់ចិត្តស្រីក្រៅរួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បើតាមការបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុករបស់ឈ្មោះ Bong TiPi បានឲ្យដឹងថា ស្រី្តម្នាក់បានរងទារុណកម្មពីប្តីកំណាចវាយដំរបួសពេញខ្លួនដោយសារប្តីកំណាចម្នាក់នេះលួចក្បត់ នាងជាប្រពន្ធទៅមានស្រីថ្មី ហើយដើម្បី ផ្គាប់ចិត្តស្រីក្រៅនោះមកដល់ផ្ទះវាយធ្វើ បាបនាងយ៉ាងព្រៃផ្សៃស្ទើររស់ស្ទើរស្លាប់ បើកុំតែបានសាច់ញាតិយកទៅសង្គ្រោះ ទាន់កុំអីនាងស្លាប់បាត់ក៏មិនដឹង ។

អំពើហិង្សាប្តីវាយធ្វើទារុណកម្មលើ ប្រពន្ធយ៉ាងព្រៃផ្សៃនេះបានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅសង្កាត់លេខ៣ ខណ្ឌ មិត្តភាព ក្រុងព្រះសីហនុ។ មកដល់ពេលនេះនាងជាប្រពន្ធកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុនៅឡើយ ។

បន្ទាប់ពីមានអំពើឃោរឃៅនេះឡើង សាច់ញាតិរបស់ស្រ្តីរងគ្រោះបានប្តឹងទៅសមត្ថកិច្ច និងអង្គការសិទ្ធិមនុស្សឱ្យជួយ ធ្វើអន្តរាគមន៍ និងរកយុត្តិធម៌ដល់នាង ។

តាមហ្វេសប៊ុកឈ្មោះ Bong TiPi ដែលត្រូវជាបងប្រុសរបស់នារីរងគ្រោះបាន សរសេរថា «ខ្ញុំសូមប្តឹងដល់អង្គការសិទ្ធិ មនុស្ស និងសមត្ថកិច្ចគ្រប់ស្ថាប័នមេត្តា ជួយរកយុត្តិធម៌ដល់ប្អូនស្រីខ្ញុំបាទផង។ ខ្ញុំ កំព្រាម្តាយហើយ អ៊ីចឹងខ្ញុំមិនចង់បាត់ប្អូនម្នាក់ទៀតទេ ខ្ញុំនឹងការពារប្អូនស្រីជាទី ស្រលាញ់របស់ខ្ញុំ» ។

នៅក្នុងហ្វេសប៊ុកនោះដែរគេឃើញស្រី្តរងគ្រោះបែកមុខបែកមាត់មានស្នាមជាំខ្លួនប្រាណស្ទើរសុសសាច់កំពុងដេកសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យ ដោយសារប្តីកំណាចវាយដំធ្វើបាបនឹងមេសោ និងមានបង្ហាញរូបថតប្តីកំណាចមួយសន្លឹកផងដែរ។

ស្រី្តរងគ្រោះបានអះអាងថា នាងរង របួសដោយប្តីវាយរួចគេចខ្លួនបាត់គ្រាដែលមានស្រីក្រៅ ។

តែយ៉ាងណាក្រុមសាច់ញាតិស្រី្តរងគ្រោះបានអំពាវនាវដល់លោកឧកញ៉ា លោក លោកស្រី សប្បុរសជននានាមេត្តាជួយជា ថវិកាដើម្បីបានព្យាបាលនាងឱ្យរួចពីគ្រោះថ្នាក់ដល់ជីវិតផង ព្រោះខណៈនេះគ្រួសារនាងខ្វះខាតខ្លាំងណាស់ ៕ សហការី


ចែករំលែក៖