ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានសាងសង់សំណង់បង្ហៀរនៃទំនប់អាងទឹកថ្មីដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ៣០%ហើយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ដោយសារ សំណង់បង្ហៀរនៃទំនប់អាងទឹកថ្មី មានទីតាំងស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ រងការខូចខាតស្ទើរទាំងស្រុង ដោយសារគ្រោះទឹកជំនន់ជាបន្តបន្ទាប់ មកនោះបានធ្វើឱ្យទំនប់អាងទឹកនេះពុំមាន សមត្ថភាពស្តុកទឹកគ្រប់គ្រាន់សម្រាប់ បម្រើឱ្យការងារបង្កបង្កើនផលរបស់បង ប្អូនប្រជាកសិករក្នុងតំបន់ឡើយ ។

ដោយពិនិត្យឃើញការលំបាកនេះ ក្រសួង ធនធានទឹក និងឧតុនិយមបានធ្វើ ការសាង សង់សំណង់បង្ហៀរថ្មីចំនួន១​កន្លែងនៅលើទំនប់អាងទឹក ដែលមាន​ប្រវែង២៨០ម៉ែត្រ ។ តាមរយៈការសាង​សង់​សំណង់ បង្ហៀរថ្មីនេះទំនប់អាងទឹកថ្មី នឹងមានសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវលើផ្ទៃដីរហូតដល់៦.០០០ហិកតា និងសម្រាប់ប្រើប្រាស់ ក្នុងជីវភាព រស់នៅប្រចាំថ្ងៃរបស់បងប្អូន ប្រជាពលរដ្ឋនៅតំបន់នោះ ។ ក្រៅពីបង្កើនសមត្ថភាពស្តុកទឹករបស់អាងសំណង់ បង្ហៀរថ្មីនេះ ក៏នឹងក្លាយទៅជាផ្លូវគមនា គមន៍តភ្ជាប់ពីឃុំត្រពាំងតាវ ទៅកាន់ឃុំ លំទង ស្រុកអន្លង់ វែងផងដែរ ៕ ហេង សូរិយា


ចែករំលែក៖