ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តកែច្នៃមានល្បឿនលឿនចុះអូរក្រឡាប់ខ្លួនឯង អ្នកបើកបរម្នាក់ស្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ អ្នកបើកបរគោយន្តកែឆ្នៃម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងដឹកគ្រឿងផ្ទះល្បឿនលឿនហួសកំណត់ ក្រឡាប់ដោយខ្លួនឯង។

ហេតុការណ៍នេះបានកើតឡើងនៅវេលា វេលាម៉ោង១១និង៣០នាទីថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរសឹងអីលលើផ្លូវលំក្រាលក្រួសក្រហម ក្នុងភូមិកាចាញ ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ។

លោក ថេង ចន្ធី អធិការស្រុកលំផាត់បានឱ្យដឹងថា គោយន្តកែច្នៃដឹកឈើគ្រឿងផ្ទះបើកបរក្រឡាប់ខ្លួនឯងនោះមាន ទឹសដៅ ពីកើតទៅលិចបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ ជាអ្នកបើកបរ ឈ្មោះ រវិង កិ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិព្រៅ មុខរបរ កសិករ មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី (បានស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង ជាម្ចាស់រថយន្តកែច្នៃកើតហេតុនោះទៀតផង) និងមានអ្នករួមដំណើរ ម្នាក់ ឈ្មោះ វិន កាំភុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិព្រៅ មុខរបរកសិករ មានទីលំនៅភូមិ ឃុំជាមួយគ្នា មិនបណ្តាលឲ្យរងរបួសឡើយ ។

លោកបន្តថា ដោយសារ បើកបរគោយន្តកែឆ្នៃនោះក្នងល្បឿនលឿនចុះអូរក៏ក្រឡាប់តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍ឃំុល្បាំង២ សហការជាមួយជំនាញអាធិការស្រុកបានចុះពិនិត្យដល់កន្លែងកើតហេតុ ។ សាកសពត្រូវសមត្ថកិច្ចប្រគល់ឱ្យសាច់ញ្ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ឯវត្ថុតាងគោយន្តកែឆ្នៃបានរកមធ្យោបាយអូស យកមករក្សាទុកនៅប៉ុស្តិ៍ល្បាំង២ បណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីចរាចរណ៍ផ្លូវគោក ៕ ជីវន្ត


ចែករំលែក៖