ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងការចាប់ខ្លួនក្រោយពីស្រវឹងស្រាវាយសម្លាប់ប្រពន្ធមិនដាំបាយឲ្យខ្លួនស៊ី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនសង្ស័យជាប្តីម្នាក់រងការចាប់ខ្លួនពីនគរបាលស្រុកមោងប្ញស្សី ក្រោយធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធរបស់ខ្លួន ខឹងប្រពន្ធមិនដាំបាយស៊ី បន្ទាប់ពីបុរសនោះមកពីផឹកស្រារួចហើយ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមោងប្ញស្សីប្រាប់ថា ហេតុការណ៍​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នេះ បានកើត​ឡើង​នៅ​ចំណុច​ក្រុមទី៧ ភូមិ​គួ​យ​ជីកដី ឃុំ​របស់​មង្គល ស្រុក​មោង​ឬ​ស្សី​ ខេត្តបាត់ដំបង កាលពី​ពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ​ឆ្នាំ២០១៨ ។

ជនសង្ស័យ​ជា​ប្តី​ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណមានឈ្មោះ​ម៉ែន ពិសី អាយុ៥៣ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។ចំណែក​ប្រពន្ធ​រងគ្រោះ​ឈ្មោះ ឆាត ឆោម អាយុ៥២ឆ្នាំ​នៅ​ភូមិ ឃុំ​ជាមួយគ្នា។

ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នេះ​ គឺ​ក្រោយ​ពេលដែល​ប្តី​មកពី​ផឹកស៊ី​ស្រវឹង​ជោកជាំ​ហើយ​ទៅ​បើក​ឆ្នាំងបាយ​គ្មាន​បាយ​ស៊ី​ក៏​ខឹង​ប្រពន្ធ​យ៉ាងខ្លាំង ។ ពេលនោះ​បាន​ទាញ​ប្រពន្ធ​ទម្លាក់​ពីលើ​គ្រែ​ហើយ​ទាត់១ជើង​ចំ​កញ្ចឹងក​បណ្តាល​ឳ្យ​បាក់ក​ស្លាប់​នៅនឹងកន្លែង​តែម្តង ៕ សំ វិច្ឆិកា

 


ចែករំលែក៖