ខេត្តបាត់ដំបង ៖ ជនសង្ស័យជាប្តីម្នាក់រងការចាប់ខ្លួនពីនគរបាលស្រុកមោងប្ញស្សី ក្រោយធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធរបស់ខ្លួន ខឹងប្រពន្ធមិនដាំបាយស៊ី បន្ទាប់ពីបុរសនោះមកពីផឹកស្រារួចហើយ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមោងប្ញស្សីប្រាប់ថា ហេតុការណ៍បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅចំណុចក្រុមទី៧ ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ។
ជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណមានឈ្មោះម៉ែន ពិសី អាយុ៥៣ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ។ចំណែកប្រពន្ធរងគ្រោះឈ្មោះ ឆាត ឆោម អាយុ៥២ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។
ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ គឺក្រោយពេលដែលប្តីមកពីផឹកស៊ីស្រវឹងជោកជាំហើយទៅបើកឆ្នាំងបាយគ្មានបាយស៊ីក៏ខឹងប្រពន្ធយ៉ាងខ្លាំង ។ ពេលនោះបានទាញប្រពន្ធទម្លាក់ពីលើគ្រែហើយទាត់១ជើងចំកញ្ចឹងកបណ្តាលឳ្យបាក់កស្លាប់នៅនឹងកន្លែងតែម្តង ៕ សំ វិច្ឆិកា