ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ពាក់ពន្ធ័នឹងករណីជំរិតទារប្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបាវិតបានឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជំរិតទារប្រាក់កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានប្រាប់ឲ្យដឹងថា បុរសដែលសង្ស័យមានឈ្មោះ គាំ ពៅ អាយុ៦៥ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ពាក់ពន្ធ័នឹងករណីជំរិតទារប្រាក់នេះ នគរវត្តបានទំនាក់ទំនងទៅលើលោក ម៉ៅ ភិនភារម្យ មេប៉ុស្តិ៍រដ្ឋបាលបាវិតតាមទូរសព្ទ័កាលពីរសៀល ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ដោយគ្រាន់តែសួរពាក់ពន្ធ័នឹងជំរិតទារប្រាក់ ស្រាប់តែលោកឈប់និយាយ និងលែងលើកទូរសព្ទ័តែម្ដង មិនដឹងមានរឿងអាថ៌កំបាំងអ្វីនោះទេ ទើបមិនអាចឆ្លើយប្រាប់អ្នកសារព័ត៌មានបែបនេះ។

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការរិយាល័យនគរបាលជំនាញខេត្តស្វាយរៀង ចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖