ភ្នំពេញ៖ ជនសង័្សយ័ពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ពីបុរសម្នាក់កំពុងជិះម៉ូតូមួយគ្រឿង និយាយទូរសព្ទ័បានសម្រេច តែត្រូវបានជនរងគ្រោះស្រែកចោរៗ ហើយប្រជាពលរដ្ឋឃើញហេតុកាណ៍នេះ បានដេញចាប់បានហើយប្រគល់ជូនសមត្ថកិច្ច។
ហេយុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បែរសាលាសន្ធរម៉ុក តាមបណ្តោយផ្លូវលេខ១៣៨ កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
ជនសង័្សយទី១ មានឈ្មោះ ឌុលសុខា លីដេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិទ្រា សង្កាត់មានជ័យ ខណ្ឌមានជ័យ ។ ទី២ មានឈ្មោះ ឯក សុវណ្ណដន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម៣ ភូមិទ្រា សង្កាត់មានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំណែកជនគ្រោះមានឈ្មោះ ង៉ែត សុផានី។
តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះមួយគ្រឿងម៉ាកឆាលី ពណ៌ស ពាក់ស្លាកលេខ 3591ភព1 បានជិះចេញពីផ្ទះបំណងទៅលេងបងប្អូននៅម្តុំផ្សារដើមគ បានធ្វើដំណើរតាមបណ្តោយផ្លូវ១៣៨ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់លេចមុខជនសង័្សយពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់បិចពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0293 បានជិះមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ម៉ាកអាយហ្វូនសាវ៉េន ដែលរូបគាត់កំពុងតែនិយាយបានសម្រេច ហើយព្យាយាមបើករត់គេច តែត្រូវបានរូបគាត់ស្រែកថាចោរៗ ហើយប្រពលរដ្ឋលឺ និងឃើញហេតុការណ៍នេះ បានដេញតាមនិងចាប់បាននៅក្បែរកន្លែងកើតហេតុហើយត្រូវ បានស្វាគមន៍បន្តិចបន្តួចរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។
បច្ចុប្បន្ន ជនសង័្សយត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួនាំបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់កាទៅតាមច្បាប់ ។ ចំណែកទូរសព្ទ័ សមត្ថកិច្ចប្រគល់ជូនម្ចាស់រងគ្រោះវិញ ៕ សុខាសែនជ័យ