ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរប្រុសស្រី៣នាក់ គាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ​ក្រោយពីពួកគេធ្វើសកម្មភាព​គាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ បានសម្រេចប្រុងគេចខ្លួនក៏ប្រទះនិងកម្លាំងល្បាតចាប់ក្របួចជាប់តែម្តង ។

ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាតឈានចូល ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី៤ខែមេសាឆ្នាំ២០១៨ ស្ថិតត្រង់ចំនុចផ្ទះលេខ៤៧៩F ផ្លូវ៩០៧ ក្រុមទី៨ ភូមិទួលសងែ្ក សង្កាត់ ទួលសងែ្ក១ខណ្ឌឬស្សីកែវ។

ជនសង្ស័យទី១/ឈ្មោះ ឆែប រ៉ាមី ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅផ្ទះ០៩៦ ផ្លូវបេតុងក្រុម១៣ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ ( ឃាត់ខ្លួន )មានសរធាតុញៀនក្នុងខ្លួន ។ ២/ឈោ្មះម៉ែន ផារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះ២៧៣ ផ្លូវលំ ក្រុម១៤ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងខ្លួន ។ ៣/ឈោ្មះ តូច ចន្នី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះ ៣០៧ ផ្លូវរថភើ្លង ក្រុម៨ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ គាត ប៉េងឡុង ភេទ ប្រុស អាយុ៣៤ឆ្នាំមុខរបរលក់ដូរ មានទីលំនៅផ្ទះ៤៧៩F ផ្លូវ៩០៧ ក្រុម៨ ភូមិទួលសងែ្ក សង្កាតទួលសងែ្ក ១ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចកំពុងដើរល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យប្រុសស្រី៣នាក់កំពុងដើរកាន់សម្ភារចំនួន ភ្លាមនោះកម្លាំងមានការសង្ស័យក៏ធ្វើការឃាត់ខ្លួនយកមកសួរនាំ​ទើបដឹងថា​ជាករណីគាស់ផ្ទះប្រជាពលរដ្ឋទើបឈានដល់នាំខ្លួនយកមកប៉ុស្តិ៍តែម្តង។​ សំភារៈចាប់យកពីជនសង្ស័យរួមមាន៖- កងា្ហ ០១ -ទូរទស្សន៍ មួយគ្រឿង-ក្បាលឌីវីឌីមួយគ្រឿង -ដែកកែឆែ្នមួយកំណាត់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង ត្រូវបានកម្លាំងកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ​​ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖