ខេត្តតាកែវ ៖ ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា លោកង៉ែត ពេញ ត្រូវបានគេដាក់ងារឲ្យថា ជាស្តេចក្រាញ់ ជាអ្នកយកភាសីុនៅក្នុងផ្សារសំរោងយ៉ោង និងកំពុងរំលោភយកចំណីផ្លូវជាតិលេខ២ធ្វើជាកន្លែងលក់ដូរ និងផ្ញើម៉ូតូ បង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលបណ្តាោលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ០២ មានការរិះគន់យ៉ាងខ្លាំង ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្សារសំរោងយ៉ោង បានរិះគន់ថាដោយសារតែក្រុមអាជីវករ ជាអ្នកឲ្យភាសីុទៅឲ្យលោក ង៉ែត ពេញ ជារៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ ហើយកំពុងរំលោភយកចំណីផ្លូវជាតិលេខ២ធ្វើជាកន្លែងលក់ដូរ និងផ្ញើម៉ូតូយ៉ាងចាស់ដៃ ដោះស្លែរយូរមកហើយ ដោយបញ្ហាទាំងនេះ បង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលបណ្តាោលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ០២ ពិបាកក្នុងការធ្វើដំណើរ។
ប្រជាពលពលរដ្ឋ សូមសំណូមពរលោក ភួន ឈីម អភិបាលស្រុកបាទី និងលោក អ៑ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាជួយពិនិត្យមើល និងមានវិធានការទប់ស្កាត់ ចៀសវាង លោក ង៉ែត ពេញ និងក្រុមអាជីករទាំងនោះ រំលោភយកចំណីផ្លូវជាតិលេខ២ ធ្វើជាកន្លែងដាក់តាំងទំនិញលក់ដូរ និងធ្វើជាកន្លែងដាក់ផ្ញើម៉ូតូបន្តទៀត នាំឲ្យមានការរិះគន់នានាពីសំណាក់មតិមហាជន ។
ប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ផ្សារសំរោងយ៉ោង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នត្រូវបាន លោកង៉ែត ពេញ ត្រូវបានគេដាក់ងារឲ្យថា ជាស្តេចក្រាញ់កំពុងរំលោភយកចំណីផ្លូវជាតិលេខ២ ធ្វើជាកន្លែងដាក់តាំងទំនិញលក់ដូរ និងធ្វើជាកន្លែងដាក់ផ្ញើម៉ូតូយ៉ាងរលូត រាប់សិបឆ្នាំមកហើយ មិនដឹងថា អាជ្ញាធរឃុំត្រពាំងសាប ក៍ដូចជា អាជ្ញាធរស្រុកបាទី ដឹង ឬ មិនដឹង ឬ ដឹងហើយ ធ្វើមិនដឹងនោះ ទេ បានជាបណ្តែតបណ្តោយឲ្យក្រុមអាជីវកម្មទាំងនេះ ធ្វើព្យុះ ធ្វើភ្លៀងបែបនេះ…?
ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ មិនអាចសុំការបញ្ជាក់ពីលោក ង៉ែត ពេញ បាននៅឡើយទេ ដោយសារទូរស័ព្ទចូល ជាប់រវល់។
ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ០២កំពុងចាំមើលចំណាត់ការរបស់លោក ភួន ឈីម អភិបាលស្រុកបាទី និងលោក អ៑ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ទៅលើលោក ង៉ែត ពេញ ដែលគេ គេដាក់ងារឲ្យថា ជាស្តេចក្រាញ់កំពុងរំលោភយកចំណីផ្លូវជាតិលេខ២ ធ្វើជាកន្លែងដាក់តាំងទំនិញលក់ដូរ និងធ្វើជាកន្លែងដាក់ផ្ញើម៉ូតូ ៕ ឆ ដា