ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងមានវិបត្តអី ស្រី្តម្នាក់យកសាំងចាក់ដុតខ្លួនឯងនៅលើផ្ទះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ស្រ្តីម្នាក់បានយកសាំងចាក់ដុតខ្លួនឯងទាំងមិនដឹងមូលហេតុ បណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទង បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ អ៊ួង ស៊ឺន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា កាលពីវេលាថ្ងៃកើតហេតុខាងលើ ស្រ្តីរងគ្រោះ មិនដឹងមានវិបត្តិអីបានយកសាំងឡើងទៅលើផ្ទះរបស់ខ្លួន រួចធ្វើសកម្មភាពចាក់ដុតខ្លួនឯង បណ្ដាលរងរបួសជាទម្ងន់។ ប៉ុន្តែសកម្មភាពនេះត្រូវបានក្រុមគ្រួសារដឹងទាន់ចេញទៅពន្លត់ភ្លើងឲ្យរលត់ទាន់ និងបានជួយសង្គ្រោះស្រី្តរូបនេះដោយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីព្យាបាលរបួស ហើយករណីនេះបើកុំតែបានសាច់ញាតិជួយធ្វើអន្តរាគមន៍ទាន់ កុំអីអាចបង្កមហន្តរាយធ្ងន់ដោយភ្លើងឆេះផ្ទះទៀតមិនខាន ៕ សេនាស័ក្តិ


ចែករំលែក៖