ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ខណៈដែលប្រពន្ធកូនមិននៅផ្ទះបានប្រើ វិធីសាស្រ្តលួងលោមបញ្ឆោតប្អូនថ្លៃអាយុទើប១០ឆ្នាំចាប់រំលោភបានសម្រេចហើយពេលបែកធ្លាយរឿងក៏រត់គេចខ្លួនបាត់ ប៉ុន្តែ៥ថ្ងៃក្រោយមកទើបក្រុមគ្រួសារក្មេងរងគ្រោះប្រទះឃើញក៏ប្តឹងនគរបាលឲ្យចាប់ ខ្លួនកាលពីវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវ នឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅភូមិ ទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍ សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ល្មោភកាមឈ្មោះ សៅ គឹមស្រន់ អាយុ ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ បន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធ ឈ្មោះ អន ចន្នី អាយុ២៥ឆ្នាំ មុខរបរសន្តិ សុខក្រុមហ៊ុនឯកជន មានកូន២នាក់ ប្រុស ម្នាក់ស្រីម្នាក់ ក្នុងបន្ទុកគ្រួសារ និងមាន ស្រុកកំណើតនៅភូមិអង្គទង ឃុំពង្រ ស្រុក បារាយណ៍ ខេត្តកំពង់ធំ។ ចំណែកក្មេងស្រី រងគ្រោះមានអាយុទើប១០ឆ្នាំ ជាសិស្ស រស់ នៅក្នុងបន្ទុកគ្រួសារ ។
តាមសាច់ញាតិជាដើមបណ្តឹងបានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៤ ខែ មេសា ឆ្នាំ២០១៨កន្លងទៅ ខណៈដែល សមាជិកក្នុងគ្រួសាររវល់តែចេញទៅប្រកបការងាររៀងៗខ្លួនសូម្បីតែកូនប្រុសស្រីរបស់ ជនសង្ស័យក៏បានចាកចេញទៅសាលា រៀនបាត់ដែរ បន្ទប់២ជាប់គ្នានៅសល់តែ ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ។
ប្រភពបានបន្តថា ឆ្លៀតពេលដែល ប្រពន្ធកូនក្រុមគ្រួសារមិននៅបងថ្លៃល្មោភកាមបានប្រើល្បិចលួងលោមបញ្ឆោតប្អូនថ្លៃស្រីអាយុទើប១០ឆ្នាំចូលបន្ទប់ចាប់ រំលោភរហូតបានសម្រេច។ លុះសមាជិក គ្រួសារវិលមកដល់វិញបែកធ្លាយរឿងបន្ទាប់ពីក្មេងស្រីរងគ្រោះឈឺចុកចាប់ពេកក៏និយាយរៀបរាប់ប្រាប់រឿងខ្ទេចអស់ពីទង្វើរបស់បង ថ្លៃធ្វើមកលើនាង។ ពេលដឹងសភាពមិនស្រួលជនសង្ស័យបានគេចខ្លួនបាត់។ រីឯប្រពន្ធហួសចិត្តដ្បិតប្តីដេកឱបនឹងទ្រូងរាល់ថ្ងៃយប់មានទាំងកូនរហូតដល់២នាក់ទៅហើយស្មានចិត្តប្តីមិនត្រូវបានត្រឹមតែយកដៃគក់ទ្រូងខ្លួនឯង ។
ទង្វើអមនុស្សធម៌របស់ជនខាងលើត្រូវបានក្រុមគ្រួសារប្តឹងសមត្ថកិច្ចរហូតដល់៥ថ្ងៃក្រោយមកគឺនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានប្រទះឃើញជន សង្ស័យចូលក្នុងភូមិក៏ឃាត់ខ្លួនបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាម ច្បាប់ ៕ ហេង នរិន្ទ្រ