ភ្នំពេញ៖ សពស្ត្រីម្នាក់ ត្រូវបានប្រទះឃើញស្លាប់ដោយចងកនៅនឹងបង្អួចក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៧ព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៦៥ ផ្លូវលេខ១៦៣ស្ថិតនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
អាជ្ញាធរ បានសួរនាំក្រុមគ្រួសារសាកសពថា សពឈ្មោះ សួង លីនណា អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានកូនប្រុស2នាក់ ឈ្មោះ រិទ្ធិ រាជ្យ អាយុ 5ឆ្នាំ ម្នាក់ទៀតអាយុ3ឆ្នាំ ឈ្មោះ រិទ្ធិ សាក់ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេញកេីតហេតុជនរងគ្រោះបានទូរសព្ទ័ទៅអ្នកផ្ទះនៅឯស្រុកថា មិនបានទៅស្រុកទេ ពីព្រោះជនរងគ្រោះអត់មានលុយទេ បានទិញរបស់របរគ្រឿងអលង្ការអស់ ចាំពីរបីថ្ងែទៀត មានលុយបានទៅលេងស្រុក ហេីយពេលនោះ ជនរងគ្រោះក៏បានផ្ដាំផ្ញេីបងប្អូនឲ្យជួយមេីលថែកូនគាត់ផង លុះមកដល់ថ្ងែទី១៧ ខែមេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះរបស់ជនរងគ្រោះក៏មានការភ្ញាក់ផ្អើលថា ស្រ្ដីជនរងគ្រោះបានស្លាប់ក្នុងផ្ទះជួលមួយកន្លែង ដែលនៅជិតកន្លែងគាត់ធ្វេីការ ប្រជាពលរដ្ឋក៏បានទូរសព្ទ័ទៅប្រាប់សាច់ញាតិជនរងគ្រោះទេីបសាច់ញាតិបានទទួលដំណឹងក៏មកដល់ផ្ទះជួលដែលជនរងគ្រោះបានស្លាប់ ។
សមត្ថកិច្ចពិនិត្យហើយសង្ស័យថា ជាករណីឃាតកម្ម ប្លន់យកទ្រព្យសម្បត្តិ ដោយហេតុថា សពបានបាត់បង់ចិញ្ចៀន ខ្សែក ខ្សែដៃ ផងដែរ ហេីយសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯមនុស្សចំននួ២នាក់ ដែលបានរស់នៅផ្ទះជួលជាមួយជនរងគ្រោះ សមត្ថកិច្ចបានឃាត់ខ្លួនដេីម្បីយកទៅសួរនាំ ឈានដល់វែកមុខរកឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ស រស្មី