ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹងឪពុកម្ដាយស្ដីបន្ទោសរឿងដើរផឹកស៊ីច្រើនពេកយកកាំភ្លើងបាញ់ខ្លួនឯងបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួងដោយយកកាំភ្លើងAK៤៧បាញ់ខ្លួនឯង ក្រោយពីត្រូវបានឪពុកម្ដាយស្ទីសន្ទោសរឿងដើរផឹកស៊ីច្រើនពេក ។

ហេតុការណ៍បាញ់សម្លាប់ខ្លួនឯងបង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាយប់ថ្ងៃអាទិត្យទី១៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចកំពង់ទឹកជិតផ្ទះជនរងគ្រោះស្ថិតភូមិវើនហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចស្រុកវើនសៃបានឲ្យដឹងថា ជនដែលធ្វើអត្តឃាតខ្លួនឯងនោះមាន ឈ្មោះ ស៊ូលាងតាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឡាវ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ប្រភពបន្តថា យុវជនខាងលើ បានប្រើប្រាស់កាំភ្លើង AK47បាញ់ខ្លួនឯងចំក្រោមមាត់ធ្លាយទៅលលាដ៍ក្បាលផ្នែកខាងលើ ប្រកាច់ស្លាប់ភ្លាមៗតែម្តង ហើយបានជាជនរងគ្រោះធ្វើបែបនេះ ព្រោះដោយសារតែខឹងនឹងឪពុកម្ដាយស្ដីបន្តោសរឿងដើរលេងផឹកស៊ីច្រើនពេក ទើបធ្វើឲ្យរូបគេសម្រេចចិត្តសម្លាប់ខ្លួនឯងតែម្ដង ។

បន្ទាប់ពីកើតហេតុ ភ្លាមៗផ្នែកជំនាញយុត្តិធម៌ និងបច្ចេកទេសស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។

តាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះ និងសាក្សីនៅក្បែរកន្លែងកើតហេតុបានបញ្ជាក់ថា យុវជននេះពិតជាបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

កម្លាំងជំនាញអធិការកំពុងស្រាវជ្រាវលើករណីនេះបន្តទៀតផងដែរ តែសមត្ថកិច្ចពុំបានបញ្ជាក់អំពីអាវុធបានមកពីណាដែលជនរងគ្រោះនោះយកមកធ្វើសកម្មភាពនោះដែរ ៕ ជីវន្ត


ចែករំលែក៖