ភ្នំពេញ៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេស៣នាក់ ពីកំម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល១ និងប៉ុស្តិ៍បឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ករណីជននេះដើរអនាថា និងដេកតាមដងផ្លូវសុំទានទីសាធារណៈ ។
លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឱ្យដឹងថា ជនបរទេសទាំង៣នាក់ខាងលើនេះ ទី១,ឈ្មោះ Edwards Stephen Brian ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ506635757 ។ទី២, ឈ្មោះ HUGO ARNOLD DYKSTRA ភេទប្រុស អាយុ៦៨ ជនជាតិហូឡង់ និងទី៣,ឈ្មោះ KIM JOHNS ភេទប្រុស អាយុ៥៨ ជនជាតិកូរ៉េ សញ្ជាតិអាមេរិកបានមកស្នាក់ការ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ស្ថិតនៅ ផ្ទះលេខ៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ករណីជននេះគ្មានលិខិតឆ្លងដែន។
ករណីឃាត់ខ្លួនជនបរទេសខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធឹស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវសាធារណៈ ក្នុងសង្កាត់ផ្សារកណ្តាល១ និងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បន្ទាប់មកកម្លាំងការិយល័យបានត្រួតពិនិត្យឯកសារ និងសាកសួរ ឃើញថាជននេះគ្មានលិខិតឆ្លងដែន គ្មានមុខរបរ និងការស្នាក់នៅមិនពិតប្រាកដ។ ត្រូវបានបញ្ជូនជននេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ស តារា