ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបន្តឃាត់ខ្លួនជនបរទេសដែលចូលមករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បាន​ទទួល​ជនបរទេស​៣នាក់ ពី​កំ​ម្លាំ​ង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​១​ និងប៉ុស្តិ៍បឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ករណី​ជន​នេះ​ដើរ​អនាថា​ និង​ដេក​តាម​ដងផ្លូវ​សុំទាន​ទី​សាធារណៈ​ ។

លោក​វរសេនីយ៍ឯក​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បានឱ្យ​ដឹង​ថា​ ជនបរទេសទាំង៣នាក់ខាងលើនេះ ទី១,​ឈ្មោះ​ Edwards​ Stephen​ Brian​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជនជាតិ​អង់គ្លេស​ កាន់​លិខិតឆ្លងដែន​លេខ​506635757​ ។ទី​២, ​ឈ្មោះ​ HUGO​ ARNOLD​ DYKSTRA​ ភេទ​ប្រុស​ អាយុ​៦៨​ ជនជាតិ​ហូ​ឡង់​ និងទី​៣,​ឈ្មោះ​ KIM​ JOHNS​ ភេទ​ប្រុស​ អាយុ​៥៨​ ជនជាតិ​កូរ៉េ​ សញ្ជាតិ​អា​មេ​រិ​កបាន​មក​ស្នាក់​ការ​ ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ ស្ថិត​នៅ​ ផ្ទះ​លេខ​៣​ ផ្លូវ​លេខ​១៥៨​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ ករណី​ជន​នេះ​គ្មាន​លិខិតឆ្លងដែន​។​​

ករណីឃាត់ខ្លួនជនបរទេសខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធឹស័ក ព.ស២៥៦២ ត្រូវនឹង ​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៨ ស្ថិតនៅតាមផ្លូវសាធារណៈ ក្នុងសង្កាត់​ផ្សារ​កណ្តាល​១​ និងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​

​បន្ទាប់​មក​កម្លាំង​កា​រិ​យ​ល័យ​បាន​ត្រួតពិនិត្យ​ឯកសារ​ និង​សាកសួរ​ ឃើញ​ថា​ជន​នេះ​គ្មាន​លិខិតឆ្លងដែន​ គ្មាន​មុខរបរ​ និង​ការ​ស្នាក់​នៅ​មិន​ពិតប្រាកដ​។​ ត្រូវ​បាន​បញ្ជូន​ជន​នេះ​ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕ស តារា

 


ចែករំលែក៖