ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាមកដេកលើផ្លូវដែកត្រូវរថភ្លើងកិនដាច់ប្រអប់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មិនដឹងមកពីណាហើយគេសង្ស័យអង្គុយលើផ្លូវដែក ក៏ត្រូវរថភ្លើងកិនដាច់ប្រអប់ជើង ហើយបានអង្គុយត្រាំទឹករហូតដល់ស្លេងស្លាំង ទើបប្រជាពលរដ្ឋឃើញ ក៏ហៅរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅភូមិចែកមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះអង្គុយត្រាំក្នុងទឹកត្រពាំងឈូកឡើងស្លេងស្លាំង ទើប ភ្លាមនោះប្រជាពលរដ្ឋក៏បានហៅរថយន្តសង្គ្រោះបន្ទាន់របស់កងពលតូច ៧១១ ដើម្បីដឹកយកទៅមន្ទីរពេទ្យភ្លាម។

ប្រជាពលរដ្ឋដែលនៅក្បែរបានប្រាប់ថា ជនរងគ្រោះមិនដឹងមកពីណាទៅណានោះទេហើយក៏មិនដែលស្គាល់មុខមាត់ដែ សង្ស័យស្រវឹងស្រា ហើយមុនពេលកើតហេតុជនរងគ្រោះមកដេកលើផ្លូវដែកទើបធ្វើឲ្យរថភ្លើងកិនបែននេះ៕ សុខាសែនជ័យ


ចែករំលែក៖