ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៨នៅវេលាម៉ោង៧និង៣០នាទីភាគីថៃបានបិទមិនឱ្យរថយន្តតាក់ស៊ីខ្មែរដែលធ្លាប់ដឹកភ្ញៀវចូលទៅប្រទេសថៃតាមទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចមដោយមូល ហេតុភាគីថៃបានចោទប្រកាន់ថា រថយន្ត តាក់ស៊ីដឹកភ្ញៀវទាំងនោះបានលួចដឹក មនុស្សឆ្លងដែនខុសច្បាប់បន្លំជាមួយអ្នក ជំងឺទៅព្យាបាលជំងឺនៅប្រទេសថៃនិងបន្លំលួចដឹកឈើគ្រញូងពីប្រទេសថៃចូលមកប្រទេសកម្ពុជា ។
នៅវេលាម៉ោង៩និង២០នាទីថ្ងៃខែឆ្នាំដដែលក្រុមអ្នករត់តាក់ស៊ីខ្មែរ បានមកប្រមូលផ្តុំគ្នា នៅមុខច្រកទ្វារព្រំដែនអន្តរ ជាតិអូរស្មាច់ដើម្បីទប់ស្កាត់មិនឱ្យរថយន្តថៃឆ្លងដែនចូលមកកម្ពុជាដូចគ្នាដែលភាគីថៃបានបិទ។ បន្ទាប់មកអាជ្ញាធរមូលដ្ឋាន (សង្កាត់)បានជួយអន្តរាគមន៍ឲ្យរថយន្តថៃចរាចរធម្មតាឡើងវិញ និងបានឱ្យអ្នករត់តាក់ស៊ីមកជួបជុំគ្នានៅសាលាសង្កាត់អូរស្មាច់ដើម្បីដោះស្រាយតាមនីតិវិធី ៕ ប៉ែន នួន